កីឡាករ Sofiane Boufal ហាក់បានផ្តល់ចម្លើយដែលច្បាស់លាស់មួយជុំវិញការពិភាក្សារវាង Ronaldo និង Messi ដោយរូបគេបានចែករំលែកបទពិសោធន៍របស់គេ ជុំវិញដំណើរផ្សងព្រេងរបស់ក្រុមជម្រើសជាតិម៉ារ៉ុក នៅព្រឹត្តិការណ៍ World Cup ឆ្នាំមុន។
ក្រុមជម្រើសជាតិម៉ារ៉ុក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំងនៅឆ្នាំមុន ជាពិសេសជាមួយនិងទម្រង់លេងបែបការពារយ៉ាងល្អហើយចង្វាក់ counter-attack ដែលមានគុណភាពខ្ពស់។ ជ័យជម្នះរបស់គេទៅលើក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅវគ្គ ៨ក្រុមចុងក្រោយ ធ្វើឲ្យម៉ារ៉ុកក្លាយជាប្រទេសមកពីតំបន់អាហ្វ្រិកដំបូង ដែលមានឈ្មោះទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពាក់ព័ន្ធនឹងការទម្លាក់ក្រុមជម្រើសជាតិព័រទុយហ្កាល់នេះផងដែរ Boufal បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍កាតា Alkass ថា "ខ្ញុំនិយាយនេះមិនមែនមិនគោរព Ronaldo ទេ តែខ្ញុំចង់ឃើញគេយំប្រសើរជាយើងយំ។ ខ្ញុំគិតថា Messi ល្អជាង Ronaldo ហើយក្លិបដែលខ្ញុំប្រាថ្នាចង់លេងឲ្យនោះគឺ Barcelona"៕