ជីវិតរបស់ James Rodriguez កាន់តែរសាត់អណ្តែតក្រោយត្រូវក្លិប Olympiacos ផ្តាច់កុងត្រា

កិច្ចសន្យារបស់ខ្សែបម្រើប្រយុទ្ធ James Rodriguez ជាមួយនឹងក្លិបក្រិក Olympiacos ត្រូវបានក្លិបផ្តាច់ បន្ទាប់ពីការចូលរួមត្រឹមរយៈពេល ៨ខែ ដោយពេលនេះតារាឆ្នើមនៅការប្រកួត World Cup 2014 ត្រូវក្លាយខ្លួនជាកីឡាករគ្មានក្លិបលេង។

អតីតខ្សែបម្រើរបស់ Real Madrid វ័យ ៣១ឆ្នាំរូបនេះ បានចូលរួមជាមួយ​ Olympiacos នៅដើមរដូវកាល 2022-2023 ហើយបានបង្ហាញខ្លួនរហូតទៅដល់ ២៣ប្រកួតសម្រាប់ក្លិប។ ក្នុងកំឡុងពេល ៨ខែនេះ James រកបាន ៥គ្រាប់ ក៏ដូចជាបានបញ្ជូនឲ្យដៃគូស៊ុតចូលចំនួន ៦ដងផងដែរ មុនពេលដែលក្លិបសម្រេចផ្តាច់កុងត្រាទាំងមិនមានមូលហេតុច្បាស់លាស់។

ថ្វីត្បិតតែរូបគេមិនបានលេងចាប់តាំងពីខែកុម្ភៈមក ដោយសារបញ្ហារបួសពិតមែន ប៉ុន្តែបើយោងទៅតាមការរាយការណ៍ជាច្រើន បានលើកឡើងថា ក្លិបនៅតួកគី រួមមាន Galatasaray នឹង Besiktas សុទ្ធតែបានធ្វើការទាក់ទងជាមួយ James Rodriguez រួចជាស្រេច៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង