ទំនាស់រវាង Ronaldo និងលោក Rudi Garcia អាចនឹងកើតឡើងក្រោមមូលហេតុមួយនេះ

Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​មាន​ជម្លោះ​ជាមួយ​គ្រូ​បង្វឹករបស់ក្លិបបាល់ទាត់ Al-Nassr គឺលោក Rudi Garcia ដោយសារ Ronaldo ​មាន​អារម្មណ៍​ថា លោក Garcia ​មិនអាចជួយឲ្យ​បាន​ទទួល​​ប្រយោជន៍​ច្រើន​បំផុត​ពី​ក្រុម។

លទ្ធផលស្មើ 0-0 ទល់នឹងក្រុមពាក់កណ្តាលតារាង Al-Fayha បានធ្វើឲ្យ Al-Nassr តាមពីក្រោយបីពិន្ទុ ក្រុមកំពូលតារាង Al-Ittihad ហើយបានបង្កឲ្យមានប្រតិកម្មខឹងសម្បារ ពីប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ពួកគេ បន្ទាប់ពីការប្រកួត។ ឥឡូវនេះ វាហាក់ដូចជាភាពតានតឹងបានផ្ទុះឡើងនៅខាងក្រោយឆាក ដោយ Ronaldo ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្តជាមួយនឹងវិធីសាស្រ្តរបស់ Garcia បើទោះបីជាគាត់ត្រូវបានតែងតាំងជិតកន្លះឆ្នាំមុនពេល​ Ronaldo មកដល់ក្លឹបក៏ដោយ។

ជាមួយនឹងការឡើងទម្រង់របស់ក្លិប Al-Shabab និង Al-Hilal  វាហាក់ដូចជាថា វានឹងក្លាយជាការប្រណាំងសេះ សម្រាប់ពានរង្វាន់ Saudi Pro League ។ យោងតាមរបាយការណ៍ពីសារព័ត៌មានអារ៉ាប៊ីសាអូឌីត Ronaldo មានអារម្មណ៍ថា Garcia គួរតែទទួលបានកាន់តែច្រើនពីកីឡាកររបស់គាត់ ខណៈដែល Ronaldo ផ្ទាល់មានជំនឿចិត្តថាពួកគេមានសក្តានុពលក្នុងការបន្ត និងក្លាយជាជើងឯក។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានបង្ហាញពីការមិនសប្បាយចិត្តរបស់គាត់ នៅពីក្រោយឆាក មុនពេលការប្រកួតដ៏សំខាន់សម្រាប់ក្លិប៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង