ខ្សែប្រយុទ្ធក្រុម Bayern Munich ត្រូវបានគេរាយការណ៍ថា បានវាយមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Leroy Sane មួយដៃចូលកណ្តាលផ្ទៃមុខពេញៗ នៅក្នុងជម្លោះដែលកើតឡើងបន្ទប់ផ្លាស់សម្លៀកបំពាក់កាលពីយប់ថ្ងៃអង្គារ។
រូបគេទាំងពីរត្រូវបានប្រទះឃើញថា បានឈ្លោះប្រកែកគ្នាក្នុងទីលានក្រោយបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់ Man City នៅការប្រកួតជើងទី1នៃពានរង្វាន់ UEFA Champions League វគ្គ8ក្រុមចុងក្រោយ។
ក្នុងការរាយការណ៍របស់ BILD បានឲ្យដឹងបន្ថែមទៀតថា កីឡាករក៏ដូចជាក្រុមការងារផ្សេងៗរបស់ Bayern Munich បានព្យាយាមបំបែករូបគេចេញពីគ្នាដែល តែហាក់ដូចជារារាំងមិនទាន់ទៅវិញ៕