Koeman ថា Messi ប្រែប្រួលខ្លាំងពេលគេធ្វើរឿងមួយនេះ

អតីតអ្នកចាត់ការទូទៅរបស់ក្រុមអ្នកមានបុណ្យ FC Barcelona លោក Ronaldo Koeman បានបោះពាក្យបង្ហាញពីការគាំទ្រសម្រាប់ក្លិប Barcelona ក្នុងការតាមនាំយកវីរបុរសរបស់ខ្លួនមកវិញ ពោលគឺកីឡាករ Lionel Messi។

Messi ត្រូវបានផ្សារភ្ជាប់ជាមួយការត្រឡប់ទៅកាន់ទឹកដី Camp Nou វិញបន្ទាប់ពីអនុប្រធានក្លិបលោក Rafa Yuste បានទទួលស្គាល់ថាក្លិបកំពុងតែមានការចរចារជាមួយឪពុករបស់ Messi ក៏ដូចជាភ្នាក់ងាររបស់គេផងដែរ។ ចាប់តាំងពីពេលនោះមក មានការផ្ទុះជជែកវែកញែកមិនដាច់ពីមាត់អំពីការអំពាវនាវឲ្យ Messi ត្រឡប់មកក្លិបកំណើតរបស់ខ្លួនវិញ ក្នុងនោះក៏មានវត្តមានរបស់លោក Koeman ផងដែរ។

ថ្លែងទៅកាន់ MARCA អ្នកចាត់ការក្រុមជម្រើសជាតិហូឡង់រូបនេះបានឲ្យដឹងថា "គេជាកីឡាករល្អបំផុតលើលោក ក្រុមណាដែលមានគេប្រាកដជាខ្លាំង។ ខ្ញុំជាអ្នកដែលនៅដឹកនាំ នៅពេលដែលរូបគេចាកចេញពីក្លិប ហើយវាជាបទពិសោធន៍ដ៏អាក្រក់មួយសម្រាប់ខ្ញុំ។ វាជារឿងដែលចម្លែកភ្នែក នៅពេលដែលឃើញ Messi ពាក់អាវក្រុមផ្សេងក្រៅពី Barcelona រឺក្រុមជម្រើសជាតិអាហ្សង់ទីន។ ខ្ញុំមិនដឹងថាពេលនេះគេគិតអ្វីនោះទេ តែខ្ញុំរំពឹងថានឹងបានឃើញ Messi ពាក់អាវ Barcelona ម្តងទៀត"៕

ប្រភព : MARCA

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង