Bruno Guimarares ប្រាប់ពីរបស់មួយដែលខ្លួនត្រូវការក្នុងជំនួបទល់នឹង Brentford

Bruno Guimaraes បានបង្ហាញថា គាត់ត្រូវតែប្រើថ្នាំបំបាត់ការឈឺចាប់មុនពេល Newcastle ប៉ះ Brentford ខណៈដែលគាត់បានផ្តល់ព័ត៌មានថ្មីៗ អំពីស្ថានភាពរបួសរបស់គាត់គួរឲ្យបារម្ភ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលនិយាយថា គាត់បានដកខ្លួនចេញពីការហ្វឹកហាត់មុនការប្រកួត បន្ទាប់ពីបានរងរបួសកជើង ប៉ុន្តែបានបន្តលេងពេញ 90 នាទីក្នុងការប្រកួតដែល Newcastle United ឈ្នះ ២-១ លើ Brentford កាលពីថ្ងៃសៅរ៍។ Guimaraes ក៏បានបង្ហើបថាគាត់បានលេបថ្នាំបំបាត់ការឈឺចាប់ដើម្បីកាត់បន្ថយភាពមិនស្រួលរបស់គាត់មុនពេលការប្រកួត Premier League ប៉ុន្តែមានអារម្មណ៍ឈឺចាប់ពេលកំពុងលេង។

ថ្លែងទៅកាន់ Shields Gazette ខ្សែបម្រើរូបនេះបាននិយាយថា "នៅក្នុងការប្រកួតកម្ដៅសាច់ដុំ ខ្ញុំបានគ្រិចកជើងរបស់ខ្ញុំ ដូច្នេះឥឡូវនេះខ្ញុំត្រូវការពេលសម្រាកខ្លះ។ ខ្ញុំត្រូវការសម្រាកខ្លះ ហើយមើលនៅចុងបញ្ចប់នៃរដូវកាលនេះ ថាតើយើងអាចធ្វើអ្វីបាន ប៉ុន្តែខ្ញុំមិនបាន រីករាយជាមួយកជើងរបស់ខ្ញុំនោះទេ។ ខ្ញុំ​បាន​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ​តង់​ទី​មួយ​គឺ​លំបាក​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ។ តង់​ទី​ពីរ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​ខ្ញុំ​ប្រសើរ​ឡើង និង​បាន​ជួយ​មិត្ត​រួម​ក្រុម​ឲ្យ​ទទួល​បាន​លទ្ធផល"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង