ព្យាករណ៍គូ​ Man United vs Everton ម៉ោង១៨:៣០ ថ្ងៃទី៨មេសា

ក្រុមម្ចាស់ផ្ទះ Manchester United ទើបតែប្រកួតឈ្នះ Bournemouth​ ដោយលទ្ធផល ១-០ កាលពីពាក់កណ្តាលសប្តាហ៍ ដែលបានធ្វើឱ្យពួកគេឡើងមកឈរនៅលេខ៤វិញ បន្ទាប់ពីត្រូវបាន Tottenham Hotspur ឡើងឈរជាបណ្តោះអាសន្ន។នេះគឺជាជ័យជម្នះលើកទី៣របស់ United ក្នុងចំណោម៤ប្រកួតចុងក្រោយ ហើយក្រុមបិសាចក្រហមមានទម្រង់លេងដ៏រឹងមាំចូលមកក្នុងការប្រកួតនេះ។

១៣ប្រកួតលីគចុងក្រោយនៅក្នុងទឹកដីរបស់​ United ទទួលបានលទ្ធផលដ៏អស្ចារ្យដោយឈ្នះ១០ប្រកួត ហើយស៊ុតបញ្ចូលទីគូប្រកួត២គ្រាប់ ឬច្រើនជាងនេះ៩ប្រកួត។

នេះ​ជា​ជំនួប​លើក​ទី​៣​រវាង Manchester United និង Everton សម្រាប់រដូវ​កាល​នេះ។ ២ប្រកួតដំបូង​ត្រូវបាន​ពេញ​ចិត្ត​ទៅលើ Manchester United ដែល​ការប្រកួត១ក្នុង​ចំណោម​២ នោះជាការប្រកួត FA Cup ហើយ Everton សង្ឃឹមថា នឹងអាចបញ្ចប់​ការ​ត្រួតត្រា​នេះបាន។

​៥ប្រកួតចុង​ក្រោយ​​រវាង​ United និង Everton ក្នុងនោះ​មាន៣ប្រកួតដែល​ Everton បាន​គេច​ផុត​ពី​ការ​ចាញ់។​

ទោះ​ជា​យ៉ាង​ណាក៏ដោយ Everton មិនអាចបំប៉ោងសំណាញ់ទី​ ​United ​បាន​តែ​១ប្រកួត​គត់ ​ក្នុង​ចំណោម​៥ប្រកួត​​ចុង​ក្រោយ​នោះ។ សម្រាប់ទម្រង់លេងក្រៅទឹកដីវិញ​ ពួក​គេ​មិន​បានប្រកួត​ឈ្នះ​សោះ​១២ប្រកួតចុង​ក្រោយ ប៉ុន្តែ​២ប្រកួត​ចុង​ក្រោយហាក់ដូចជា​មាន​ភាព​ប្រសើរ​ឡើង​វិញ ​ដោយបាន​បញ្ចប់​ក្នុង​លទ្ធផលស្នើ ២-២។

ការព្យាករណ៍​ :​ Manchester United កំពុងត្រូវការ​ពិន្ទុ​សម្រាប់ការប្រជែងឈរនៅក្រុមកំពូល​ទាំង​បួន​ ដូច្នេះ​ហើយ​យើង​រំពឹង​ថា​ នេះជាការប្រកួតមួយដ៏​តានតឹង​​។ ថ្មីៗនេះ Everton មានភាពស្វិតស្វាញក្នុងការយកឈ្នះលើពួកគេ​ ហើយ United ក៏កម្រនឹងបាត់បង់ពិន្ទុដែរ សម្រាប់ការប្រកួតនៅក្នុងទឹកដី។ ការព្យាករណ៍របស់យើងសម្រាប់ការប្រកួតរវាង​ Manchester United និង Everton គឺលទ្ធផលស្មើគ្នា៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង