ប្រធានក្លិប Napoli បដិសេដសំណើរតម្លៃ ២.៥ពាន់លាន ដោយសារគាត់មិនត្រូវការលុយនោះឡើយ

លោក Aurelio De Laurentiis បានចេញមុខនិយាយពីការពិត ចំពោះក្លិបរបស់ខ្លួន ក៏ដូចជាភាពខុសគ្នារវាងលីកធំៗទាំង ៥នៅអឺរ៉ុប។

លោក De Laurentiis មានវត្តមាននៅក្នុងកម្មវិធី Merger & Acquisition Summit 2023 ហើយបានបង្ហើបឲ្យដឹងយ៉ាងទូលំទូលាយពីរឿងជាច្រើនដែលមិនធ្លាប់លឺពីមុន។ 

សេដ្ឋីពាន់លានវ័យ​​ ៧៣ឆ្នាំរូបនេះ បានឲ្យដឹងថា "នៅប្រទេសអ៊ីតាលី យើងមានគម្លាតឆ្ងាយ បើប្រៀបធៀបនឹងប្រទេសអង់គ្លេស ប៉ុន្តែក៏ប្រៀបធៀបជាមួយប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ផងដែរ។ យើងជាប្រទេសដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក ប៉ុន្តែជាអកុសលក៏ជាប្រទេសដែលមានអំពើហិង្សាបំផុត ដោយសារតែក្រុម Mafia, Camorra និង Ndrangheta ហើយរឿងនេះកើតឡើងទាំងដែលយើងគ្មានសមត្ថភាពជួយរារាំងបាន"។ អ្វីដែលសំខាន់នោះគឺ គាត់ក៏បានបន្ថែមទៀតអំពីការចង់ទិញក្លិប​​ Napoli ដោយបានបញ្ជាក់ទៀតថា "នៅពេលដែលគេផ្តល់ឲ្យខ្ញុំ ២.៥ ពាន់លានអឺរ៉ូសម្រាប់​ Napoli ឆ្នាំមុនខ្ញុំក៏ដាក់សំណួរទៅវិញថា តើខ្ញុំត្រូវការលុយទាំងនោះដែរឬទេ?"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង