Lewandowski ទម្លាយឲ្យដឹងថា Klopp ធ្លាប់រារាំងខ្លួនមិនឲ្យទៅលេងនៅ Man Utd

ខ្សែប្រយុទ្ធ Robert Lewandowski បានសារភាពតាមត្រង់ថា ការផ្ទេររបស់ខ្លួនទៅក្រុមបិសាចក្រហម Manchester United ត្រូវបានបរាជ័យម្តង ដោយសារការជ្រៀតជ្រែកពីសំណាក់លោក Jurgen Klopp។

ខ្សែប្រយុទ្ធដែលពោរពេញទៅដោយសមត្ថភាពរកគ្រាប់បាល់រូបនេះ បានរំលឹកពីអតីតកាលរបស់ខ្លួន ជាពិសេសការផ្ទេរដែលបរាជ័យ កាលពីជិតមួយទស្សវត្សមុនថា រូបគេបាននិយាយទូរស័ព្ទជាសម្ងាត់ជាមួយអ្នកចាត់ការទូទៅ លោក Sir Alex Ferguson ប៉ុន្តែអ្វីៗមិនអាចបន្តទៅមុខបាន ដោយលោក Jurgen Klopp នឹង CEO លោក Aki Watzke បានរារាំងមិនឲ្យទៅ ហើយឲ្យរូបគេនៅរួមរស់ជាមួយខ្លួន នៅ Signal Iduna Park បន្តទៀត។ “យើងមានការប្រកួតមិត្តភាពសម្រាប់ Dortmund ដែលកៀកនឹងចាប់ផ្តើមទល់នឹង Bochum។ ខ្ញុំត្រូវបានគេប្តូរចេញនៅពាក់កណ្តាលតង់។ ខ្ញុំបានមើលទូរស័ព្ទដៃរបស់ខ្ញុំនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយមានសារជាអក្សរជាមួយអ្នកផ្ញើមានលេខក្បាល +44 ។ Ferguson បានព្យាយាមទូរស័ព្ទមកខ្ញុំ ហើយបន្ទាប់មកបានផ្ញើសារមកខ្ញុំ គាត់ចង់និយាយជាមួយខ្ញុំ។ ខ្ញុំ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ខ្ញុំ​ងូតទឹក​ហើយតេគាត់​មក​វិញ នៅ​ជ្រុង​ស្ងាត់មួយ។ ភាសាអង់គ្លេសរបស់ខ្ញុំមិនសូវល្អដូចសព្វថ្ងៃនេះទេ ហើយតុងស្កុតលែនរបស់គាត់គឺខ្លាំងមែនទែន។ ខ្ញុំ​ផ្ដោត​ខ្លាំង​លើ​ការ​យល់​ដឹង​ពី​អត្ថន័យ​របស់​គាត់។ Alex Ferguson ព្យាយាមគិតពិចារណា និយាយយឺតៗ។ ខ្ញុំ​មាន​អាយុ២២ឆ្នាំ ហើយនោះគឺជាពេលវេលាដ៏ពិសេសមួយ"​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង