គ្រូបង្វឹកថ្មីរបស់មិចស៊ីកូថា ខ្លួនតែងតែបើកទ្វារស្វាគមន៍ការត្រឡប់របស់ Chicharito ជានិច្ច

កីឡាករ Javier Hernandez ដែលអ្នកគាំទ្រភាគច្រើនស្គាល់តាមឈ្មោះ Chicharito ខកខានក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិមិចស៊ីកូ ចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែអ្វីៗអាចនឹងប្រែផ្លាស់ទាំងស្រុង ក្រោមការដឹកនាំរបស់លោក Diego Cocca នៅឆ្នាំនេះ។

ការបែកបាក់ទំនាក់ទំនងរវាង Chicharito ជាមួយនឹងអតីតគ្រូបង្វឹក លោក Martino បានធ្វើឲ្យគេខាតបង់កន្លែងមួយ សម្រាប់ការធ្វើដំណើរទៅប្រកួតនៅប្រទេសកាតា សម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំមុន តែខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ អាចនឹងត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញនៅខែនេះ នៅពេលដែលក្រុមមិចស៊ីកូ ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិអាមេរិក ក្នុងការប្រកួតបាល់ទាត់មិត្តភាព។ យ៉ាងណាក្តី លោក Cocca នៅតែមានការព្រួយបារម្ភចំពោះបញ្ហាកាយសម្បទារបស់ Chicharito អាចជាឧបសគ្គតែមួយគត់ ដែលអាចធ្វើឲ្យគាត់គ្មានវត្តមាន។

Cocca បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា "ខ្ញុំត្រូវតែវាយតម្លៃកីឡាករមិនត្រឹមតែតាមលក្ខណៈរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលគាត់កំពុងឆ្លងកាត់ផងដែរ។ ថ្ងៃនេះខ្ញុំអាចមានបញ្ជីឈ្មោះ ហើយខ្ញុំត្រូវរង់ចាំរហូតដល់ចុងសប្តាហ៍ ដើម្បីមើលថា តើកីឡាករបញ្ចប់ដោយរបៀបណា។ ខ្ញុំមានការប្រាស្រ័យទាក់ទងជាមួយពួកគេជាច្រើន ហើយនោះជាអ្វីដែលខ្ញុំចង់បាន ខ្ញុំចង់ស្តាប់គាត់ ហើយដឹងថា គាត់ជាមនុស្សបែបណា ប្រសិនបើគាត់រងរបួស ខ្ញុំធ្វើវាជាមួយគាត់ និងជាមួយមនុស្សគ្រប់គ្នា ហើយយើងនឹងឃើញអ្វីដែលជាការសម្រេចចិត្តដ៏ល្អបំផុត"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង