ក្លិបគូប្រជែងស៊ីសាច់ហុតឈាមទាំងពីរ រួមមាន FC Barcelona នឹង Real Madrid នឹងលុបចោលអាហារពេលល្ងាច មុនការប្រកួតដែលជាប្រពៃណីរបស់ពួកគេ ដោយសារភាពតានតឹងជុំវិញរឿងអាស្រូវ នៃការបង់ប្រាក់ទៅអាជ្ញាកណ្តាលរបស់ Barcelona។
ក្រុមប្រឹក្សាទាំងពីរជាធម្មតាជួបគ្នាសម្រាប់អាហារថ្ងៃត្រង់មុនពេលរាល់ការប្រកួត El Clasico ក្នុងកាយវិការនៃមិត្តភាពមុនពេលការប្រកួតដ៏ធំបំផុតនៅក្នុងកីឡាបាល់ទាត់។ ប៉ុន្តែ Barcelona ដឹកនាំដោយ Joan Laporta មិនមានចេតនាធ្វើដូច្នេះមុនការប្រកួត Copa del Rey នៅថ្ងៃពុធនោះទេ ដោយក្រុមរបស់លោក Xavi ហាក់មានខឹងសម្បារចំពោះទង្វើដែល Real បានប្រព្រឹត្តចំពោះពួកគេនៅក្នុងករណី Negreira ដែលកំពុងតែបន្តយ៉ាងក្តៅគគុក។
ដំបូង ក្លិបក្រោមការដឹកនាំរបស់លោក Florentino Perez បានបដិសេធមិនថ្កោលទោស Barcelona ចំពោះការបង់ប្រាក់ឱ្យមន្ត្រីអាជ្ញាកណ្តាលជាន់ខ្ពស់មួយរូបនោះ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបែរប្រែផ្លាស់ទាំងស្រុង ដោយថ្នាក់ដឹកនាំរបស់ Real បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេសុខចិត្តផ្តល់សក្ខីកម្មប្រឆាំងនឹងក្លឹប។ Barcelona បានចាត់ទុកវាជារឿងដែលមិនអាចទទួលបាន ជាពិសេសនៅពេលដែលក្រុមទាំងពីរបានរួបរួមគ្នាទល់នឹង La Liga បន្ទាប់ពីការបង្ហាញនៃក្របខ័ណ្ឌ European Super League ដែលបានគ្រោងទុកនៅឆ្នាំ២០២១៕