Manchester City ​ស្រែកឃ្លានជ័យជន្នះ​ ដើម្បីបន្តឈរលើកំពូលតារាង

Everton នឹងទទួលភ្ញៀវ​ Manchester City ក្នុងជុំទី២៧ នៃក្របខណ្ឌ English Premier League។ បន្ទាប់​ពី​ចាញ់​ក្រុម Tottenham កាល​ពី​សប្តាហ៍​មុន City បាន​បាត់​បង់​ការ​នាំ​មុខ​របស់​ពួក​គេ​ក្នុង​តារាង។  

Everton ធ្វើមិនបានល្អទេ ក្នុងលីគ។ ពួកគេកំពុងតែប្រឹងប្រែ ដើម្បីឆ្លងអោយផុតពីតំបន់ដែលត្រូវកាត់ចោល។ បច្ចុប្បន្ន​ពួក​គេ​ស្ថិត​នៅ​លេខ​១៦ ​ក្នុង​តារាង​ដោយ​មាន​២២​ពិន្ទុ​។ 
ក្នុង​ការ​ប្រកួត៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ពួក​គេ​បាន​យក​ឈ្នះ​ក្រុម Leeds ៣-០ ហើយ​បាន​រង​បរា​ជ័យ​ចំនួន​៤​លើក ដោយ​មាន​ពិន្ទុ​រួម​គ្នា ២-៨។

ការប្រកួតចុងក្រោយជាមួយ Tottenham បានបង្ហាញថា សូម្បីតែ Manchester City ក៏អាចធ្វើឱ្យមានកំហុសក្នុងពេលប្រកួតដែរ។ ជាការពិតណាស់ ការប្រកួតនេះពិតជាមានភាពជក់ចិត្ត​ និងតានតឹងខ្លាំងណាស់ ដោយសារតែការលេងវាយសំរុកទៅមករហូតដល់វិនាទីចុងក្រោយ។

លទ្ធផលការប្រកួតមិនដែលចាញ់ ១៣ប្រកួតរបស់ Man City ឈ្នះ ១២ និងស្មើ ១ តាមពីក្រោយដោយក្រុម Liverpool​ ដែលមានគម្លាតមកត្រឹមតែ៣ពិន្ទុ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង