ដំណឹងក្តៅៗហុយៗមួយ បានធ្លាយទៅកាន់អ្នកគាំទ្រ Chelsea ដោយលោក Graham Potter ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹករបស់ក្រុម Chelsea។
ក្រោយចំណាយពេលមិនដល់ ៧ខែ បន្ទាប់ពីតោខៀវ បានចំណាំយប្រាក់បំបែកកំណត់ត្រា ២១.៥លានផោន ដើម្បីជួលលោកមកដឹកនាំជំនួសការចាកចេញរបស់ Thomas Tuchel។ ពេលនេះ អតីតគ្រូបង្វឹក Brighton មួយនេះ ត្រូវបានដាក់ឲ្យសម្រាកពីការងាររបស់គាត់ជាស្ថាពរ។
ក្រោយការចាញ់ Aston Villa ២-០ ដែលជាការបរាជ័យជាលើកទី១១ ចាប់តាំងពីការឡើងមកដឹកនាំនៅខែកញ្ញារួចមក ក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Stamford Bridge បានសម្រេចចិត្តបំបែកផ្លូវគ្នាជាមួយ Potter ដើម្បីព្យាយាមដណ្តើមតំណែង Top 4 សម្រាប់ចុងរដូវកាលនេះ ដោយលោក Julian Nagelsmann ត្រូវបានគេជឿថា មានភាគរយច្រើនក្នុងការមកដឹកនាំ Chelsea មុនចប់រដូវកាលនេះ៕