Mo Salah ពន្យល់អំពីផលប៉ះពាល់សម្រាប់ Liverpool ដែលគ្មានលទ្ធភាពលើកពានអ្វីសូម្បីតែមួយ សម្រាប់រដូវកាលនេះ

ថ្វីត្បិតតែរដូវកាលនេះ អាចចាត់ទុកថា ជាឆ្នាំដែល Liverpool ធ្លាប់ដុនដាបពិតមែន ប៉ុន្តែខ្សែប្រយុទ្ធជួរមុខរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានបោះពាក្យយ៉ាងមានទំនុកចិត្តថា ក្រុមទាំងក្នុងលីក និងនៅតំបន់អឺរ៉ុបទាំងអស់គួរតែមានការប្រុងប្រយ័ត្ន។

រដូវកាលមុន Liverpool បានប្រយុទ្ធដល់ទីបញ្ចប់ ដើម្បីលទ្ធភាពលើកពាន ៤ ក្នុងមួយឆ្នាំ​ ប៉ុន្តែរបូតអស់ពាន Premier League និង Champions League ប៉ុន្តែរដូវកាលនេះ បែរជាមិនអាចមានសង្ឃឹមលើកពានអ្វីសូម្បីតែមួយ។ ក្រុមរបស់លោក Klopp ហាក់ខ្វះភាពនឹងនរសម្រាប់ទម្រង់លេងជាខ្លាំង តែ Salah ថា រឿងដែលបានកើតឡើងរដូវកាលនេះ ជាកម្លាំងចិត្តដ៏ធំមួយសម្រាប់រដូវកាលក្រោយរបស់ Liverpool។

ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះ បានប្រាប់ទៅកាន់ BT Sport ថា "វានឹងធ្វើឲ្យយើងកាន់តែស្រែកឃ្លានសម្រាប់រដូវកាលក្រោយ។ វាជារដូវកាលដែលពិបាកទទួលយកមួយ ក្រោយយើងធ្លាក់ពីការប្រកួតទាំងអស់ ប៉ុន្តែនេះជាបាល់ទាត់ហើយយើងត្រូវទទួលស្គាល់វា។ យើងត្រូវតែត្រឡប់មកវិញឲ្យខ្លាំងជាងមុននៅរដូវកាលក្រោយ ហើយនេះជាវិធីល្អបំផុត"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង