Newcastle United បច្ចុប្បន្នកំពុងឈរនៅលេខ៥ ក្នុងតារាងនៃ Premier League ដោយមាន៤៧ពិន្ទុ បន្ទាប់ពីការលេង២៦ប្រកួត។
Newcastle តាមពីក្រោយ Spurs និងតំបន់ឡើងទៅប្រកួតនៅ Champions League ២ពិន្ទុ ទោះបីជាយ៉ាងនេះ ក្តីពួកគេនៅសល់ការប្រកួត២នៅក្នុងដៃ។
ឆ្លងកាត់ការលេង ៦ប្រកួតចុងក្រោយ Newcastle ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត ខណៈពេលដែលពួកគេមានកំណត់ត្រាការប្រកួតនៅក្នុងទឹកដីដ៏ខ្លាំងមួយក្នុងរដូវកាល គឺឈ្នះ៧ប្រកួត ស្មើ៥ប្រកួត និងចាញ់១ប្រកួត នៅ St James Park ។
ទន្ទឹមនឹងនេះ ការប្រកួតចុងក្រោយរបស់ Manchester United នៅ Premier League បានត្រឹមតែស្មើជាមួយនិង Southampton ដែលនេះជាលទ្ធផលស្មើទីពីររបស់ពួកគេក្នុង ៦ប្រកួតចុងក្រោយ រួមជាមួយនឹងការឈ្នះ៣ប្រកួត និងចាញ់១ប្រកួត។
ក្នុងរដូវកាលនេះ កំណត់ត្រារបស់ Manchester United នៅលើការប្រកួតក្រៅទឹកដីមានការធ្លាក់ចុះ ដោយឈ្នះតែ៦ប្រកួត ស្មើ២ប្រកួត និងចាញ់៥ប្រកួត។
ទោះជាយ៉ាងណាក៏ដោយ United ថ្មីៗនេះ ក៏មានកំណត់ត្រាប្រសើរជាង ហើយចូលមកក្នុងការប្រកួតនេះ ដោយមិនដែលចាញ់ Newcastle ក្នុងការជួបគ្នា៦ប្រកួតចុងក្រោយដោយឈ្នះ៤ប្រកួត និងស្មើ២ប្រកួត។
ការព្យាករណ៍ : ជាមួយនឹងវត្តមានរបស់ Rashford និង Wilson ទាំងពីរទំនងជានឹងត្រលប់មកក្រុមរបស់ពួកគេវិញ ក្រុមទាំងពីរដែលកំពុងមានទម្រង់ប្រយុទ្ធខ្លាំង នឹងមានភាពប្រសើរថែមទៀត ហើយគួរតែមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ក្នុងការឃើញគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា រវាងក្រុមទាំងពីរ។ ដូច្នេះហើយ ការទស្សន៍ទាយការប្រកួតរវាង Newcastle United និង Manchester United គឺនឹងមានការស៊ុតបញ្ចូលទីគ្នារវាងក្រុមទាំងពីរ៕