លោក Thomas Tuchel សារភាពថា ការបណ្តេញគាត់ចេញពីក្លិបតោខៀវ Chelsea បានកើតឡើងជាការភ្ញាក់ផ្អើលមួយ ដោយកិច្ចប្រជុំបញ្ជាក់ពីការលាលែងពីភារកិច្ចរបស់គាត់មានរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ។
គ្រូបង្វឹកជនជាតិអាឡឺម៉ង់រូបនេះ ត្រូវបានដេញចេញពីក្របខ័ណ្ឌ Premier League ដោយមិននឹកស្មានដល់ពីកីឡដ្ឋាន Stamford Bridge ក្នុងខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងការចាប់ផ្តើមយឺតយ៉ាវ ក្នុងយុទ្ធនាការបច្ចុប្បន្នធ្វើឱ្យគាត់បាត់បង់ការងារ។ លោក Tuchel ធ្លាប់បានគ្រប់គ្រងការឈ្នះពានរង្វាន់ Champions League និង FIFA Club World Cup សម្រាប់ក្រុមតោខៀវ ប៉ុន្តែក្លិបបែរជាធ្វើការដេញលោកចេញទាំងគ្មានធម៌មេត្តាទាល់តែសោះ។
គ្រូបង្វឹកដែលបច្ចុប្បន្នបានទៅដឹកនាំ Bayern Munich បានឲ្យដឹងថា “វាជាការភ្ញាក់ផ្អើលមួយ។ កិច្ចប្រជុំនេះមានរយៈពេលតែ ៣-៥ នាទីប៉ុណ្ណោះនៅម៉ោង៨ព្រឹក។ យើងទាំងអស់គ្នាគិតថា យើងដើរលើផ្លូវត្រូវ ហើយមានពេលច្រើនទៀតដើម្បីកសាងអ្វីមួយ ប៉ុន្តែរឿងបែរជាផ្ទុយស្រឡះ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយមនុស្សនៅទីនោះ។ ខ្ញុំនៅតែមានមិត្តភក្ដិជាច្រើននៅ Chelsea ហើយវានឹងមិនផ្លាស់ប្តូរឡើយ"៕