Wayne Rooney បានសារភាពថា Cristiano Ronaldo ទទួលបានអ្វីដែលគាត់ចង់បាន នៅពេលបង្ខំឲ្យមានការចាកចេញនៅ Manchester United ប៉ុន្តែនិយាយថាកីឡាករសញ្ជាតិព័រទុយហ្គាល់នៅតែជាវីរបុរសមួយរបស់ក្លិប មិនថាកាលៈទេសៈណាក៏ដោយ។
ម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំសម័យកាលបានផ្តាច់ទំនាក់ទំនងជាមួយបិសាចក្រហមក្នុងខែវិច្ឆិកា ឆ្នាំ 2022 បន្ទាប់ពីបានផ្តោតលើបុគ្គលលេចធ្លោជាច្រើនពីបច្ចុប្បន្ន និងអតីតកាលរបស់ក្លិបនៅក្នុងបទសម្ភាសន៍ដ៏ចម្រូងចម្រាស់មួយ។
Rooney បានសារភាពថា កីឡាករវ័យ 38 ឆ្នាំដែលឥឡូវនេះនៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយ Al-Nassr បានដឹងពីអ្វីដែលគាត់កំពុងធ្វើនៅទីនោះ ដោយគាត់បានជម្រុញ Man Utd ឲ្យគ្មានជម្រើសអ្វីក្រៅពីលុបចោលកិច្ចសន្យារបស់គាត់ ហើយបើកផ្លូវឲ្យគាត់ដើរផ្លូវផ្សេងរៀងខ្លួន។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសដែលជាអ្នករកបានគ្រាប់បាល់ច្រើនបំផុតឲ្យ Man Utd បានថ្លែងទៅកាន់ CNN ថា "ខ្ញុំជឿថាគាត់បានអ្វីដែលគាត់ចង់បានហើយ។ សម្រាប់ក្លិបវាជារឿងសំខាន់សម្រាប់ការបង្វែរការផ្តោតគោលដៅមកលើកីឡាករដែលចង់នៅបន្តទីនោះ ហើយ Erik ten Hag ពិតជាបានចាត់ការល្អណាស់ ដោយមិនឲ្យមានការបែកបាក់បន្ថែម រហូតដល់បានឈ្នះ Carabao Cup ទៀតផង"៕