លោក Luis Enrique បាននិយាយថា គាត់កំពុងស្វែងរកការងារ ក៏ដូចជាបទពិសោធន៍ថ្មីមួយ នៅ Premier League ស្របពេលដែលសម្តីបែបនេះ ហាក់ដូចជាបំផ្លាញក្តីសង្ឃឹមរបស់ Paris Saint-Germain ក្នុងការជួលអតីតគ្រូបង្វឹក Barcelona ទៅដឹកនាំ។
លោក Enrique ត្រូវបានបណ្ដេញចេញដោយក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីអេស្ប៉ាញ ចេញពី World Cup ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ហើយបានចេញពីការងារតាំងពីពេលនោះមក។ ហើយទោះបីជាលោក Enrique បានបង្ហាញថាគាត់បានទទួលការផ្តល់ជូនសម្រាប់មុខតំណែងជម្រើសជាតិផ្សេងៗក៏ដោយ គាត់កំពុងរង់ចាំឱកាសដើម្បីដឹកនាំក្រុមនៅ Premier League ទៅវិញ។
ពេលនិយាយជាមួយ La SER Gijon លោក Enrique បានអះអាងថា គាត់កំពុងរង់ចាំក្រុមអង់គ្លេស សម្រាប់តំណែងអ្នកចាត់ការបន្ទាប់របស់គាត់ថា "ខ្ញុំចង់ទៅធ្វើការនៅអង់គ្លេស ប៉ុន្តែខ្ញុំមិនបានឃើញខ្លួនឯងនៅក្នុង Premier League ក្នុងខែកក្កដាទេ ព្រោះខ្ញុំចង់ ទៅក្រុមមួយនៅទីនោះដែលអាចធ្វើកិច្ចការសំខាន់ៗ ហើយវាពិតជារឿងមួយដែលពិបាកណាស់"៕