ខ្សែការពារកណ្តាលរបស់ហង្សក្រហម Liverpool ក៏ដូចជាក្រុមជម្រើសជាតិហូឡង់ កីឡាករ Virgil van Dijk បានចេញមកនិយាយជាសារធារណៈថា ការរិះគន់យ៉ាងចាស់ដៃពីវីរបុរសរបស់ក្រុមជម្រើសជាតិហូឡង់ពោលគឺកីឡាករ Marco van Basten និង Ruud Gullit គឺពិតជាមានភាពអយុត្តិធម៌។
បន្ទាប់ពីហូឡង់ចាញ់បារាំង ៤:០ កាលពីថ្ងៃសុក្រសប្តាហ៍មុន Van Dijk បានទទួលការរិះគន់ពី Van Basten និង Gullit យ៉ាងចាស់ដៃ ដោយ Van Basten បាននិយាយថា ខ្សែការពាររូបនេះបានបង្កើតភាពវឹកវរ ជាជាងពន្លត់ភ្លើងកំពុងឆេះសម្រាប់ហូឡង់ ខណៈដែល Gullit បានចោទប្រកាន់គាត់ថា មានភាពក្រអឺតក្រទម។ ចំពេលរដូវកាលដ៏ខកចិត្តមួយដែលគាត់ក៏ទទួលរងនូវការធ្លាក់ចុះ នៃទម្រង់លេងនៅកម្រិតក្លិបជាមួយ Liverpool នោះ Van Dijk មានការអត់ធ្មត់តិចតួចជាមួយនឹងការបញ្ចេញមតិដ៏អន់ពីកីឡាកររួមជាតិរបស់គាត់។
Van Dijk បានឆ្លើយតបទៅវិញថា "វាគ្មានប្រយោជន៍អ្វីឡើយសម្រាប់ខ្ញុំ។ មនុស្សគ្រប់គ្នាតេងតែមានសិទ្ធិក្នុងការបញ្ចេញមតិ ប៉ុន្តែយើងត្រូវចាំថាគ្មានកីឡាកររូបណាដែលតែងតែអាចលេងល្អជារៀងរហូតនោះឡើយ។ យើងក៏បានជោគជ័យជាមួយក្រុមជម្រើសជាតិច្រើនដែរ ហើយគេទាំងពីរប្រាកដជាដឹងច្បាស់អំពីរឿងទាំងនេះ។ វាជារឿងធម្មតាដែលមនុស្សគ្រប់រូប តែងតែមានកំហុស មិនថាអ្នកកំពុងតែលេងនៅកម្រិតណានោះទេ"៕