ភរិយារបស់ Achraf Hakimi អ្នកស្រី Hiba Abouk បាននិយាយថា ពួកគេទាំងពីរបានបែកគ្នា មុនពេលដែល Hakimi ត្រូវបានគេចោទប្រកាន់ថា បានរំលោភនារីអាយុ ២៤ឆ្នាំ ប៉ុន្តែបានបន្ថែមថានាងតែងតែគាំទ្រជនរងគ្រោះជានិច្ច។
Abouk បាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួននៅក្នុងបណ្តាញសង្គម Instagram ដោយសរសេរថា នាងមិនរស់នៅជាមួយ Hakimi ទៀតទេ ហើយពួកគេកំពុងស្ថិតក្នុងដំណើរការលែងលះ ទោះបីជាការបែកគ្នារបស់ពួកគេបានកើតឡើង មុនពេលលេចឮដំណឹង នៃការបំពានផ្លូវភេទក៏ដោយ។
ចំណែក Hakimi វិញ នៅតែបន្តមានវត្តមានសម្រាប់ក្រុម PSG ក៏ដូចជាក្រុមជម្រើសជាតិម៉ារ៉ុក ថ្វីត្បិតតែមានការចោទប្រកាន់យ៉ាងណាក៏ដោយ នេះបើយោងទៅតាមការបកស្រាយរបស់ Fanny Colin ដែលជាមេធាវីការពារក្តីរបស់ Hakimi៕