ខ្សែប្រយុទ្ធស្លាបរបស់ក្លិប Bayern Munich កីឡាករ Leroy Sane តែងតែធ្វើដំណើរពីប្រទេសអង់គ្លេសទៅកាន់ប្រទេសអាឡឺម៉ង់ ដើម្បីចំណាយពេលជាមួយគ្រួសារ រួមមានប្រពន្ធ និងកូនរបស់គេ។
គេគិតថា ប្រពន្ធរបស់ Sane គឺ Candice Brook លែងចង់រស់នៅក្នុងទីក្រុង Munich ទៀតហើយ។ យោងទៅតាមការរាយការណ៍របស់ Bild តារាម៉ូដែលអាមេរិកបានផ្លាស់ទីលំនៅរបស់ខ្លួនទៅចក្រភពអង់គ្លេសវិញ ដោយបែងចែកពេលវេលារវាងទីក្រុងឡុងដ៍ និង ទីក្រុងManchester។
ជាលទ្ធផល កីឡាករសញ្ជាតិអាឡឺម៉ង់ត្រូវបែងចែកពេលវេលា ដើម្បីឆ្លៀតទៅលេងគ្រួសសាររបស់ខ្លួន ដោយរូបគេបានខកខានការហ្វឹកហាត់នៅទីក្រុង Munich កាលពីសប្តាហ៍មុន ដើម្បីធ្វើដំណើរទៅអង់គ្លេស។
គេជឿថា Sane បច្ចុប្បន្នមិនមានអ្នករស់នៅជាមួយឡើយនៅផ្ទះ ក្នុងទីក្រុង Munich៕