ទីបំផុត Spurs សម្រេចដកលោក Conte ចោលហើយ ក្រោយភាពល្អក់កករក្នុងក្រុម

លោក Antonio Conte ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ Tottenham បន្ទាប់ពីការរិះគន់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ចំពោះម្ចាស់ក្លិបលោក Daniel Levy និងកំណត់ត្រាពានរង្វាន់របស់ក្លិបមួយនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

គ្រូបង្វឹកជនជាតិអ៊ីតាលីដែលត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Spurs ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តាមពិតទៅអាចនឹងស្នាក់នៅរហូតដល់រដូវក្តៅនេះ។ ការសម្រេចចិត្តចែកផ្លូវគ្នាមុនពេលរដូវកាលបញ្ចប់នេះ បានកំណត់រួចរាល់ថា គ្មានផ្លូវដែលទំនាក់ទំនងការងារវិជ្ជមានរវាងក្លិបនឹងលោក Conte អាចបន្តបាននោះទេ។

Conte បាននិយាយបន្ទាប់ពីការស្មើ ៣-៣ ជាមួយ Southampton កាលពីថ្ងៃទី១៨ ខែមិនាថា "ខ្ញុំគិតថាវាប្រសើរជាងក្នុងការចូលទៅក្នុងបញ្ហា យើងមិនមែនជាក្រុមទេ។ យើង​ជា​កីឡាករ​១១នាក់​ ដែល​ចូល​ទីលាន​ប្រកួត។ ខ្ញុំឃើញអ្នកលេងអាត្មានិយម អ្នកលេងដែលមិនចង់ជួយគ្នា ហើយមិនដាក់ចិត្ត ដាក់កាយទាល់តែសោះ។ រដូវ​កាល​នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​លើក​មុន ឥឡូវ​នេះ​យើង​អន់​ជាងឆ្ងាយណាស់។ នៅពេលដែលអ្នកមិនមែនជាក្រុម អ្នកមិនអាចកែលម្អបានទេ។ ២០ឆ្នាំមកនេះក្លិប​មានម្ចាស់ ហើយ​គេ​មិន​ដែល​ឈ្នះ​អ្វី​ទេ ប៉ុន្តែ​ហេតុអ្វី? កំហុសគឺសម្រាប់តែក្លិប ឬសម្រាប់អ្នកគ្រប់គ្រងគ្រប់ដែលនៅទីនេះ"៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង