យុវជនវ័យ២០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ក្រោយសមត្ថកិច្ចបានបង្ខំចិត្តជម្លៀសបុគ្គលិកនឹងកីឡាករ ចេញពីកីឡដ្ឋាន Ellen Road ដោយសារបញ្ហាសុវត្ថិភាព។
ប៉ូលិសតំបន់ West Yorkshire បានប្រកាសថា ខ្លួនបានបើកការស៊ើបអង្កេត បន្ទាប់ពីមានការគំរាមវាយប្រហារតាមរយៈបណ្តាញសង្គមមួយ កាលពីពេលថ្មីៗនេះ។
ក្រោយមានទង្វើបែបនេះ ក្លិបទាំងមូលត្រូវបង្ខំចិត្តបិទទីធ្លាទាំងមូលជាបណ្តោះអាសន្ន រហូតទាល់តែអ្វីគ្រប់យ៉ាងបានដោះស្រាយរួចរាល់ ទោះប៉ូលិសបានឃាត់ខ្លួនជនសង្ស័យរួចក៏ដោយ៕