អ្នកចាំទីក្រុមជម្រើសជាតិបារាំង បង្ហាញការមិនពេញចិត្ត ចំពោះការកែប្រែច្បាប់នៃការទាត់បាល់ប៉េណាល់ទី

អ្នកចាំទីរបស់ក្រុមជម្រើសជាតិបារាំង កីឡាករ Mike Maignan ជាកីឡាករដំបូងដែលបានចេញមុខប្រតិកម្មចំពោះការកែប្រែច្បាប់ថ្មីសម្រាប់អ្នកចាំទីកំឡុងពេលទាត់បាល់ពិន័យ 11ម៉ែត្រ។

ថ្នាក់ដឹកនាំនៃសហព័ន្ធបាល់ទាត់អន្តរជាតិ IFAB បានធ្វើការប្រកាសជាផូ្លវការអំពីការកែប្រែចំពោះសកម្មភាពដែលអ្នកចាំទីមិនគួរធ្វើកំឡុងបាល់ប៉េណាល់ទី ដោយបានកែប្រែ6ចំណុចធំៗ ដូចជាការហាមប្រាមមិនឲ្យអ្នកចាំទីប៉ះបង្គោលទី ដែលអាចជាការរំខានទៅដល់ដៃគូដែលជាអ្នកទាត់។

Maignan ពិតជាមិនសប្បាយចិត្តចំពោះការកែប្រែនេះ ដោយបានចេញមុខនិយាយថា “ ច្បាប់ប៉េណាល់ទីថ្មីសម្រាប់ឆ្នាំ 2026 របស់ IFAB : អ្នកចាំទីត្រូវតែបែរខ្នងនៅពេលគេស៊ុត ហើយបើសិនជាគេជួយបាន នោះអាជ្ញាកណ្តាលនឹងផ្តល់បាល់ free kick ម្តង”៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង