Belgium មិនទាន់មានទម្រង់លេងដ៏ល្អទេ ដោយឈ្នះ១ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួត នៅក្នុងវគ្គចែកពូល World Cup។ មុននឹងការប្រកួតនោះ ក្រុមដែលមានទេពកោសល្យ ក៏បានប្រកួតចាញ់២ប្រកួតជាប់គ្នាដែរ។
Belgium មិនបានចូលរួមប្រកួតទេ ចាប់តាំងពីមានការខកចិត្តយ៉ាងខ្លាំងនៅ Qatar ដែលបានធ្វើឱ្យពួកគេបរាជ័យក្នុងវគ្គចែកពូល។
លោក Domineco Tedesco បានចូលកាន់តំណែងគ្រប់គ្រង បន្ទាប់ពីលោក Roberto Martinez ហើយនេះ នឹងក្លាយជាការប្រកួតដំបូងរបស់អ្នកចាត់ការថ្មីវ័យក្មេងសម្រាប់ Belgium ។
Sweden បានចូលរួមក្នុងការប្រកួតមិត្តភាពជាច្រើននៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ ហើយគួរតែជាក្រុមដែលរឹងមាំ និងមានទម្រង់លេងច្រើនចូលមកក្នុងការប្រកួតនេះ។
ពួកគេបានលេង៤ប្រកួតហើយឈ្នះទាំងបួន ដោយប្រកួតជាមួយ Mexico នៅក្រៅផ្ទះ ហើយប្រកួតជាមួយ Algeria, Finland, និង Iceland នៅក្នុងទឹកដី។
Sweden ក៏បានស៊ុតបញ្ចូលទី២គ្រាប់ នៅក្នុងការប្រកួតនីមួយៗផងដែរ ដូច្នេះពួកគេគួរតែមានទំនុកចិត្ត ដើម្បីទទួលបានលទ្ធផល ក្នុងការប្រកួតជាមួយ Belgium ។
ការព្យាករណ៍ : វាមិនប្រាកដពីលទ្ធផលព្រោះថា Belgium មួយណានឹងបង្ហាញខ្លួន ខណៈដែលពួកគេមិនទាន់បានបង្ហាញពីប្រកួតនៅឡើយទេចាប់តាំងពីធ្លាក់ពី World Cup ក្នុងវគ្គចែកពូល។ ជាមួយនឹងក្រុមម្ចាស់ផ្ទះបានយកឈ្នះជាបន្តបន្ទាប់គ្នា នោះយ៉ាងហោចណាស់ក៏ពួកគេទទួលបាន១ពិន្ទុនៅក្នុងការប្រកួតនេះដែរ។
ការទស្សន៍ទាយការប្រកួតរវាង Sweden និង Belgium របស់យើងគឺ Sweden ស្មើឬក៏ឈ្នះ៕