ព្យាករណ៍គូ​ France vs Netherlands ម៉ោង២:៤៥ ថ្ងៃទី២៥មីនា

ការប្រកួតចុងក្រោយរបស់​ France​ បានបញ្ចប់ដោយលទ្ធផលដ៏គួរឱ្យខកចិត្ត Kylian Mbappe បានស៊ុតបញ្ចូលទី​Argentina ៣គ្រាប់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែពួកគេនៅតែចាញ់ការប្រកួតដោយការស៊ុតបាល់ប៉េណាល់ទី។

ការវាយបកដ៏អស្ចារ្យបន្ទាប់ពីបាត់បង់គ្រាប់បាល់ ២-០ ដែលគួរតែបញ្ចប់ដោយជ័យជម្នះមួយ ប៉ុន្តែវាមិនមែននោះទេ ហើយការចងចាំទាំងនេះនឹងឆ្លុះបញ្ចាំងនៅពេលដែល France ចូលទៅក្នុងការប្រកួតដំបូងចាប់តាំងពីពេលនោះមក។

៣ប្រកួត​ក្នុង​ចំណោម​៥ប្រកួត​​ចុង​ក្រោយ​ ​France​ ​បានស៊ុតបញ្ចូលទីច្រើន​ជាង២.៥គ្រាប់ ហើយ​ពួក​គេ​មាន​ Clean Sheet តែ១ប្រកួត​ក្នុង​ចំណោមការ​ប្រកួត​ទាំង​ប្រាំ​នោះ​។ នៅក្នុងវគ្គជម្រុះEuro France ចាញ់តែ១ប្រកួតគត់ក្នុងចំណោម១៩ប្រកួត។

Netherlands ចូលមកក្នុងការប្រកួតនេះដោយទទួលបានលទ្ធផលដ៏គួរឱ្យខកចិត្តក្នុងការប្រកួតចុងក្រោយនៅ World Cup ហើយនោះក៏ជាការប្រកួតចាញ់​ ​Argentina ផងដែរ។

ចូល​ទៅ​ក្នុង​ការ​ប្រកួត​នេះ Netherlands​ ​បាន​ស៊ុត​បញ្ចូល​ទី​នៅគ្រប់ការប្រកួត​​៥ប្រកួតចុង​ក្រោយ ហើយ​២ប្រកួត​ចុង​ក្រោយ​បាន​បញ្ចប់​ដោយ​មានគ្រាប់បាល់ច្រេីនជាង២.៥គ្រាប់ ។

៥ប្រកួត​ចុង​ក្រោយ ពួក​គេ​មាន​ Clean Sheet តែ២ប្រកួតប៉ុណ្ណោះ​ ហើយ​៤​ប្រកួត​ចំណោម​៥ប្រកួត​ចុង​ក្រោយ​ ពួក​គេ​ស៊ុតបញ្ចូលទីបាន​យ៉ាង​ហោច​ណាស់​ក៏២គ្រាប់ដែរ។

ការព្យាករណ៍​ :​ នេះ​ជា​ការ​ជួប​គ្នា​លើក​ដំបូង​រវាងប្រទេសទាំងពីរ ចាប់​តាំង​ពី​ឆ្នាំ២០១៨។ ប្រទេសទាំង​ពីរ​សុទ្ធ​តែ​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មាន​គុណភាព និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជា​ច្រើន។
យើង​ជឿថាការ​ប្រកួតរវាង France និង​ Netherlands នឹងមាន​គ្រាប់​បាល់ច្រើនជាង​២.៥គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង