Ronaldo និយាយជាលក្ខណៈបើកចំហរពីពេលវេលាលំបាករបស់ខ្លួន

ខ្សែប្រយុទ្ធប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ បានសារភាពថា ផ្លូវបំបែករបស់ខ្លួនជាមួយអតីតក្លិប Manchester United ជាដំណើរមួយដែលលំបាកបំផុតរបស់ខ្លួន។

អ្វីៗបានចាប់ផ្តើមឡើងកាលពីដើមរដូវកាលនេះ ដោយ Ronaldo លែងក្លាយជាកីឡាករដែលស្ថិតក្នុងគម្រោងរបស់លោក Erik ten Hag។ រូបគេក៏បានចែកផ្លូវគ្នាមុនការប្រកួត World Cup ហើយក៏បានទៅរួមរស់នៅទ្រនំថ្មីជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr។

ថ្លែងទៅកាន់ Sport TV+ Ronaldo បាននិយាយថា “ជួនកាលអ្នកត្រូវជួបការលំបាកដើម្បីដឹងច្បាស់ថានរណានៅក្បែរយើងពេលមានរឿងលំបាក។ ខ្ញុំមិនមានអ្វីត្រូវលាក់បាំងអំពីចំណុចអាក្រក់របស់ខ្ញុំឡើយ ព្រោះខ្ញុំគ្មានពេលត្រូវស្តាយក្រោយនោះឡើយ”៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង