ក្រុម Tottenham ត្រូវបានគេរាយការណ៍ថា កំពុងតែជឿជាក់ថា លោក Antonio Conte កំពុងស្ថិតក្នុងផ្លូវបំបែកចេញ បន្ទាប់ពីវាយប្រហារពាក្យសម្តីទ្រង់ទ្រាយធំ ទៅកាន់ក្លិបទាំងមូល ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
Conte បានចោទប្រកាន់កីឡាកររបស់គាត់ថា អាត្មានិយម ហើយថែមទាំងបានលើកឡើងច្បាស់ៗថា បញ្ហាទាំងឡាយរបស់ Spurs បានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌របស់ក្លិប បន្ទាប់ពីបានត្រឹមស្មើគ្នា ៣-៣ ជាមួយក្លិបបាតតារាង Southampton ក្នុងការប្រកួតក្របខ័ណ្ឌ English Premier League។
ថ្វីត្បិតតែកុងត្រារបស់ Conte នឹងផុតកំណត់នៅចុងរដូវកាលនេះក៏ពិតមែន ប៉ុន្តែកីឡាករ Spurs ភាគច្រើនជឿថា គ្រូបង្វឹករបស់ខ្លួនអាចនឹងចាកចេញនៅមុនកាលកំណត់ទៅទៀត ដោយកីឡាករមួយចំនួនចង់ឲ្យរូបគាត់ចាកចេញភ្លាមៗតែម្តង ស្របពេលដែលនៅមានសំណួរជាច្រើនអំពីការគាំទ្រ Conte នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់៕