ក្រុមកាំភ្លើងធំ Arsenal ទើបតែចាញ់ Sporting Lisbon ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ក្នុងការប្រកួត Europa League ។
ជាមួយនឹងជ័យជម្នះ៥ប្រកួតជាប់ៗគ្នា ក្នុងលីគ Arsenal មានទំនុកចិត្តខ្ពស់ចូលមកក្នុងការប្រកួតនេះ។ ពួកគេបានស៊ុតបញ្ចូលទីគូប្រកួត៣គ្រាប់ ឬច្រើនជាងនេះ៤ប្រកួត ចំណោម៥ប្រកួតចុងក្រោយ ហើយនេះគួរតែជាការប្រកួតដែលពួកគេអាចនឹងគ្រប់គ្រងបានដូចគ្នា។
ក្រុមកាំភ្លើងធំមាន Clean Sheet ៣ប្រកួតក្នុងចំណោម៥ប្រកួតក្នុងលីគ។ Crystal Palace បានបង្កើតភាពតានតឹង ក្នុងជំនួបជាមួយ Arsenal ក្នុងពេលថ្មីៗនេះ ហើយក្រុមកាំភ្លើងធំសង្ឃឹមថា ការប្រកួតនេះនឹងមិនដូចការប្រកួតមុនៗនោះទេ។
Crystal Palace មានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល។ ទីតាំងនេះនឹងធ្វើឱ្យពួកគេចង់រកឱ្យបាន៣ពិន្ទុ ក្នុងការប្រកួតនេះ ហើយបើសិនជាពួកគេប្រកួតចាញ់ ពួកគេអាចនឹងធ្លាក់ចុះបន្ថែមទៀត។
១៥ប្រកួតចុងក្រោយ Crystal Palace រកបានស៊ុតបញ្ចូលទីគូប្រកួតច្រើនជាង១គ្រាប់ តែ១ប្រកួតប៉ុណ្ណោះ។ ៩ប្រកួតក្នុងចំណោម ១០ប្រកួតចុងក្រោយ លទ្ធផលមានគ្រាប់បាល់តិចជាង ២.៥គ្រាប់។
នេះជាការប្រកួតក្រៅទឹកដីទីពីរជាប់ៗគ្នា សម្រាប់ពួកគេ។ ពួកគេទើបតែបានប្រកួតចាញ់ Brighton ១-០ ក្រៅទឹកដី ដែលជាការចាញ់ទី៤របស់ពួកគេ ក្នុងចំណោមការប្រកួតក្រៅទឹកដី៥ប្រកួត។
ការព្យាករណ៍ : Arsenal បានប្រកួតឈ្នះ៥ប្រកួតចុងក្រោយក្នុងលីគ ពួកគេត្រូវជួបជាមួយនិងក្រុមដែលទើបតែបានប្រកួតចាញ់ ៣ប្រកួតជាប់ៗគ្នាក្នុងលីគ។ ក្រុមកាំភ្លើងធំធ្វើបានយ៉ាងល្អសម្រាប់ការប្រកួតក្នុងទឹកដីរដូវកាលនេះ ហើយក្នុងការប្រកួតនេះ ពួកគេនឹងក្លាយជាក្រុមដែលជាទីពេញចិត្ត។ នៅក្នុងការប្រកួតរវាង Arsenal និង Crystal Palace យើងជឿជាក់ថា Arsenal នឹងឈ្នះការប្រកួតនេះ៕