United មានពេលវេលាមិនស៊ីសង្វាក់បន្តិចបន្តួចប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ការឈ្នះពាន Carabao Cup នៅ Wembley ការយកឈ្នះលើ Real Betis នៅ Europa League ប៉ុន្តែប្រកួតចាញ់ Liverpool ៧-០ និងប្រកួតស្មើ Southampton ០-០។
ទម្រង់លេងក្នុងទឹកដីបានបង្ហាញឲ្យឃើញថា Man United ឈ្នះ១៩ប្រកួត និងស្មើ៣ប្រកួតក្នុងចំណោម២២ប្រកួតចុងក្រោយនៅ Old Trafford ។ ពួកគេឈ្នះ FA Cup លើកចុងក្រោយក្នុងឆ្នាំ២០១៦ ហើយបានបង្ហាញខ្លួន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចុងក្រោយរបស់ពួកគេ គឺកាលពី៣ឆ្នាំមុន។
រដូវកាលនេះ United ប្រកួតឈ្នះ Everton, Reading និង West Ham United ដែលប្រកួតនៅ Old Trafford ហើយកាប្រកួតនីមួយៗឈ្នះដោយលទ្ធផល ៣-១ ។
Fulham មានរដូវកាលដ៏ល្អមួយ ដោយគ្មានការព្រួយបារម្ភពីការកាត់ចោល ហើយបានឡើងមកក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្នុងពានរង្វាន់ FA Cup ។
ការឈ្នះ FA Cup នឹងធ្វើឲ្យពួកគេឡើងទៅប្រកួត Europa Conference League ប៉ុន្តែពួកគេត្រូវតែឆ្លងឱ្យផុតពីការប្រកួតនេះជាមុនសិន។
មកទល់ពេលនេះ Fulham បានប្រកួតឈ្នះលើ Hull City, Sunderland (បន្ទាប់ពីការលេងឡើងវិញ) និង Leeds United ដើម្បីឡើងមកកាន់វគ្គ ៨ក្រុមចុងក្រោយ។ ពួកគេបានប្រកួតចាញ់២ប្រកួតចុងក្រោយ ដែលបានរបូតគ្រាប់បាល់៦គ្រាប់ ដោយក្រុម Brentford និង Arsenal ។
ការព្យាករណ៍ : Manchester United អាចនឹងឡើងទៅវគ្គ៤ក្រុមចុងក្រោយក្នុងពានរង្វាន់ FA Cup។ Fulham សង្ឃឹមចង់បានរដូវកាលដែលពួកគេស្រមៃ បន្ទាប់ពីជួបសុបិន្តដ៏អាក្រក់ ដែលពួកគេជួប២ប្រកួតចុងក្រោយ នៅ Premier League។ ការទស្សន៍ទាយការប្រកួតរវាង Manchester United និង Fulham របស់យើងគឺជ័យជម្នះសម្រាប់ United៕