Chelsea មានទំនុកចិត្តមកវិញ ហើយពួកគេមិនត្រឹមតែមានភាពស៊ីសង្វាក់គ្នា ក្នុងការទទួលបានលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែកីឡាករក៏ធ្វើបានយ៉ាងល្អនៅលើទីលានផងដែរ។
Chelsea មាន Clean Sheet ២ប្រកួតក្នុងចំណោម ៣ប្រកួតចុងក្រោយ ហើយក្នុងចំណោម ៥ប្រកួតចុងក្រោយ ពួកគេបានរបូតគ្រាប់បាល់ច្រើនជាង១គ្រាប់ តែ១ប្រកួតគត់។
ការប្រកួតក្នុងទឹកដីពួកគេមាន Clean Sheet ៤ប្រកួតចំណោម៥ប្រកួតចុងក្រោយ ហើយរបូតគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតនោះ។
Everton បានឈ្នះការប្រកួតដ៏សំខាន់លើ Brentford ការប្រកួតចុងក្រោយ ដែលជាជ័យជម្នះដំបូងរបស់ពួកគេ ក្នុងចំណោម៤ប្រកួត ហើយពួកគេសង្ឃឹមថា នឹងបន្តធ្វើវានៅក្នុងការប្រកួតនេះផងដែរ។
Everton បានរបូតគ្រាប់បាល់២គ្រាប់ឬច្រើនជាងនេះ៤ប្រកួតបួនចុងក្រោយ ហើយពួកគេមិនអាចរកគ្រាប់បាល់បាន២ប្រកួត ក្នុងចំណោម៤ប្រកួតចុងក្រោយផងដែរ។
ទម្រង់លេងក្រៅទឹកដីរបស់ពួកគេគឺជាការបរាជ័យចម្បងហើយ Everton ចូលមកក្នុងការប្រកួតនេះដោយមិនបានប្រកួតឈ្នះក្នុងការប្រកួតក្រៅទឹកដី១១ប្រកួត។
ការព្យាករណ៍ : Everton ធ្វើមិនបានល្អសម្រាប់ការប្រកួតក្រៅផ្ទះទេ ហើយនៅក្នុងការប្រកួតនេះពួកគេត្រូវជួបក្រុមដែលកំពុងតែមានទម្រង់លេងល្អឡើងវិញ។ Chelsea នឹងរំពឹងការឈ្នះក្នុងទឹកដីជាលើកទីបីជាប់ៗគ្នា ហើយក្នុងទម្រង់លេងរបស់ពួកគេបច្ចុប្បន្ន វានឹងពិបាកក្នុងការប្រកែកប្រឆាំងនឹងសមត្ថភាពរបស់ពួកគេ។ ការទស្សន៍ទាយការប្រកួតរវាង Chelsea និង Everton របស់យើងគឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕