Arsenal មិនស្គាល់ចាញ់សោះ ៦ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ដោយឈ្នះ៥ប្រកួត និងស្មើ១ប្រកួត។ ពួកគេបានស៊ុតបាល់បញ្ចូលទីយ៉ាងតិចក៏២គ្រាប់ដែរទាំង៥ប្រកួតនោះ។
ទម្រង់លេងក្នុងទឹកដីបានឱ្យឃេីញថា Arsenal ឈ្នះ២ប្រកួតចុងក្រោយជាមួយនឹងការស៊ុតបញ្ចូលទី៧គ្រាប់។ ការប្រកួតនៅអឺរ៉ុបរដូវកាលនេះនៅ Europa League ក្នុងទឹកដីទាំង៣ប្រកួតគឺពួកគេបានប្រកួតឈ្នះទល់និងសូន្យ។
Sporting មិនស្គាល់ចាញ់សោះ៧ចុងក្រោយ ចាប់តាំងពីប្រកួតចាញ់ Porto នៅ Primeira League។ ពួកគេបានប្រកួតឈ្នះការប្រកួតក្រៅទឹកដី ៥ប្រកួតចុងក្រោយ ប៉ុន្តែកំរឹតនៃក្រុមប្រឆាំងគឺមិនខ្ពស់ដូចការធ្វើដំណើរទៅកាន់ Emirates នោះទេ។
ការប្រកួតនៅអឺរ៉ុបរដូវកាលនេះ Sporting បានប្រកួតឈ្នះក្រៅទឹកដី២ប្រកួតចំណោម៤ប្រកួត។
ការព្យាករណ៍ : Arsenal គឺជាក្រុមដែលសក្ដិសមក្នុងការឈ្នះការប្រកួត Europa League វគ្គ១៦ក្រុមចុងក្រោយជើងទីពីរនេះ ហើយពួកគេគួរតែមានទំនុកចិត្តសម្រាប់ការលេងនៅលើទឹកដីខ្លួនឯង។ ជ័យជម្នះដ៏ល្អមួយផ្សេងទៀតរបស់ពួកគេនៅ Premier League កាលពីចុងសប្តាហ៍។ ការទស្សន៍ទាយការប្រកួតរវាង Arsenal និង Sporting របស់យើងគឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕