ព្យាករណ៍គូ ​Real Betis vs Manchester United ម៉ោង០០:៤៥ ថ្ងៃទី១៧មីនា

Real Betis ឈរនៅលេខ៥នៅ La Liga ហើយមាន៣ពិន្ទុពីកៅអី​ Champions League។ ពួក​គេ​បាន​បាត់​បង់​ពិន្ទុមួយចំនួន ​បន្ទាប់​ពី​បាន​ត្រឹម​តែស្មើ​ការ​ប្រកួត​លីគ ​២ប្រកួត​ចុង​ក្រោយ​។

រួមបញ្ចូលទាំងការប្រកួតចាញ់ក្នុងជើងទី១ នៅ Old Trafford Betis បានឆ្លងកាត់៣ប្រកួត ដោយគ្មានជ័យជម្នះជាលើកដំបូង ចាប់តាំងពីខែមករា។ ទម្រង់​លេង​ក្នុង​ទឹកដីបានបង្ហាញ​ថា Betis ឈ្នះ​តែ​១ប្រកួតគត់ ​ក្នុង​ចំណោម​៨​ប្រកួត​ចុងក្រោយ​នៅគ្រប់​ការ​ប្រកួត​ទាំង​អស់។

ពួក​គេ​បាន​ប្រកួតឈ្នះ​ ​Manchester United ដែលជាការ​ប្រកួត​មិត្តភាពនៅក្នុងទឹកដី​កាលពី​ខែ​ធ្នូ ​ក្នុង​អំឡុង​ពេលការប្រកួត​ World Cup ឆ្នាំ២០២២។ 

Manchester United កំពុង​តែមានភាពមិន​ស៊ីសង្វាក់​គ្នា​នាពេលថ្មីៗនេះ។ ពួក​គេ​បាន​ឈ្នះ​ពាន Carabao Cup និង​បាន​យក​ឈ្នះ​ Betis ដោយលទ្ធផល​ ៤-១។ ផ្ទុយទៅវិញ ពួកគេបានប្រកួតចាញ់ Liverpool ដោយលទ្ធផល​ ៧-០​ ហើយបន្ទាប់មកបានត្រឹមតែស្មើ ០-០ នៅក្នុងទឹកដីជាមួយ Southampton កាលពីថ្ងៃអាទិត្យមុន។

United​ ប្រកួត​ចាញ់​តែ​១ប្រកួតគត់​ចំណោម ​១៤ប្រកួតចុង​ក្រោយ​។ នេះ​ជា​ការ​ធ្វើ​ដំណើរ​លើក​ទី​៣​របស់​ពួក​គេ​ ទៅ​កាន់ទឹកដី​ប្រទេស​អេស្ប៉ាញ​ សម្រាប់ការប្រកួត​ Europa League រដូវ​កាល​នេះ។

ទម្រង់​លេង​ក្រៅ​ទឹកដីបានឱ្យឃើញ​ថា​ Man United ប្រកួតចាញ់​តែ១ប្រកួតគត់ ​ចំណោម​៤ប្រកួត​ចុង​ក្រោយ​ ហើយការប្រកួត​នៅ​អឺរ៉ុប ពួក​គេ​ឈ្នះ​៣ប្រកួត​ និង​ស្មើ​១ប្រកួត។

ការព្យាករណ៍​ :​ Real Betis មានធ្វើឱ្យអស់ពីលទ្ធភាព ដើម្បីត្រលប់ទៅក្នុងការប្រកួតនេះ។ ពួកគេតាមពីក្រោយ Manchester United ៤-១ ក្នុងជើងទីមួយ ហើយមានទម្រង់លេងមិនល្អទេនាពេលបច្ចុប្បន្ន។​ ពួក​គេ​ប្រាកដជាធ្វើការវាយ​សម្រុក​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ​វា​ទំនង​ជា​នឹងមានចន្លោះ​ប្រហោងនៅ​តំបន់ការពារ។ ការទស្សន៍ទាយការប្រកួត​រវាង​ Real Betis និង Manchester United របស់យើងគឺជ័យជម្នះសម្រាប់ United៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង