ខ្សែប្រយុទ្ធវ័យក្មេង Anthony Elanga របស់ Manchester United បានរកគ្រាប់បាល់តាមស្មើឱ្យ Manchester United ទល់នឹង Atletico Madrid ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ។
កីឡាករវ័យ ១៩ឆ្នាំ ត្រូវបានបញ្ជូនបាល់ស៊ុតបញ្ចូលទីដោយកីឡាករ Bruno Fernandes ដើម្បីតាមស្មើ Atletico Madrid 1-1 ។ Elanga ស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏សំខាន់បំផុត ក្នុងអាជីពវ័យក្មេងរបស់គាត់ នៅក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ។
Elanga បានចូលមកកាន់ទីលានដោយជាកីឡាករបម្រុង ហើយបានស៊ុតបញ្ចូលទីត្រឹមតែប្រាំនាទី ក្រោយពេលប្តូរចូលប៉ុណ្ណោះ។
កីឡាករវ័យក្មេងរូបនេះបានក្លាយជាអ្នកស៊ុតបញ្ចូលទីនៅ Champions League វ័យក្មេងបំផុតទីប្រាំរបស់ Manchester United បន្ទាប់ពី Wayne Rooney, Mason Greenwood, David Beckham និង Phil Jones៕