សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានធ្វើការបញ្ជាក់អំពីទម្រង់នៃការប្រកួតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលអាមេរិក កាណាដា និងមិចស៊ីកូជាសហម្ចាស់ផ្ទះ។
ការសម្រេចចិត្តបែបនេះនឹងធ្វើឡើងបន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោកបានបញ្ចប់ការប្រជុំនៅទីក្រុង Kigali នៃប្រទេស Rwanda កាលពីពេលថ្មីៗ ដោយមានប្រទេសចូលរួមរហូតដល់ទៅ ៤៨ ស្របពេលដែលត្រូវបែងចែកជា ១២ពូល ដោយមួយពូលមាន ៤ក្រុមចូលរួមដដែល។
ចំពោះការបែងចែកពិន្ទុវិញ ក្រុមលេខ ១&២ ក្នុងពូលនីមួយៗ នឹងត្រូវឡើងវគ្គបន្តស្វ័យប្រវត្តិ ស្របពេលដែលក្រុមលេខ៣ល្អ ចំនួន៨ប្រទេស នឹងអមដំណើរដើម្បីក្លាយជាក្រុមកំពូលទាំង ៣២ ដែលនឹងត្រូវប្រកួតប្រជែងយកពានរង្វាន់ដែលប្រព្រឹត្តឡើងបួនឆ្នាំម្តងមួយនេះ៕