អ្នកគាំទ្រ Bilbao បោះលុយក្លែងក្លាយពាសពេញទីលានដើម្បីតវ៉ាជាមួយរឿងអាស្រូវរបស់ Barcelona

អ្នកគាំទ្រក្លិបម្ចាស់ផ្ទះ Athletic Bilbao បានចំអកឲ្យក្លិប Barcelona ដោយបានបោះលុយក្លែងក្លាយទៅលើទីលាន ចំពេលមានរឿងអាស្រូវពុករលួយរបស់ក្លិប ជុំវិញការបង់ប្រាក់ទៅកាន់មន្ត្រីអាជ្ញាកណ្តាល។

អ្នកគាំទ្រក្លិប Athletic បានបោះក្រដាសប្រាក់ដែលមានផ្លាកសញ្ញារបស់ Barca ហើយមានពាក្យថា "MAFIA" សរសេរជាអក្សរធំដែលមានសញ្ញាដុល្លារនៅជាប់វា អំឡុងពេលការប្រកួត Liga រវាងក្លិបទាំងពីរនៅកីឡាដ្ឋាន San Mames កាលពីយប់ថ្ងៃអាទិត្យ។ ការតវ៉ានេះបានកើតឡើងបន្ទាប់ពីមានការបញ្ជាក់ថា Barca កំពុងត្រូវបានស៊ើបអង្កេតជុំវិញការបង់ប្រាក់ទៅឲ្យអតីតអនុប្រធានគណៈកម្មាធិការបច្ចេកទេសអាជ្ញាកណ្តាល CTA លោក Jose Maria Enriquez Negreira៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង