ព្យាករណ៍គូ​ Fulham vs Arsenal ម៉ោង២១ថ្ងៃទី១២មីនា

បច្ចុប្បន្ន Arsenal នាំមុខការប្រជែង Premier League ដោយមាន៦៣ពិន្ទុ ពីការលេង២៦ប្រកួត។​ ពួក​គេ​មាន​២ពិន្ទុ​នាំ​មុខ Manchester City ដែលឈរនៅ​លេខ​២ ដោយមានមួយប្រកួតក្នុងដៃ និង​១៤​ពិន្ទុ​នាំមុខក្រុមឈរលេខ៣​ Manchester United ។

Arsenal បានយកឈ្នះលើ​ Bournemouth ដោយលទ្ធផល ៣-២ ក្នុងការប្រកួតចុងក្រោយ​ បន្ទាប់ពីកីឡាករបម្រុង Reiss Nelson បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែម។ 

កំណត់ត្រាការប្រកួតក្រៅទឹកដីរបស់ Arsenal នៅរដូវកាលនេះគឺពិតជាអស្ចារ្យគួរឱ្យចាប់អារម្មណ៍ ដោយឈ្នះ១០ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត​ ក្នុង១៣ប្រកួត។

បច្ចុប្បន្ន​ Fulham ឈរនៅលេខ៧នៅ Premier League ដោយមាន៣៩ពិន្ទុពីការលេង២៦ប្រកួត មាន១ពិន្ទុនាំមុខ Brighton និង Brentford ហើយតាមពីក្រោយ​ Liverpool ដែលឈរនៅលេខ៥ត្រឹមតែ៣ពិន្ទុប៉ុណ្ណោះ។

៦ប្រកួតចុងក្រោយ Fulham លេងឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត​ ខណៈដែលកំណត់ត្រាការប្រកួតក្នុងទឹកដី សម្រាប់រដូវកាលនេះបង្ហាញថា ពួកគេឈ្នះ៦ប្រកួត ស្មើ៤ប្រកួត និងចាញ់៣ប្រកួត ក្នុង១៣ប្រកួតនៅក្នុងកីឡដ្ឋាន​Craven Cottage​។

ការព្យាករណ៍​ :​ ក្រុមកាំភ្លើងធំពិតជាអស្ចារ្យមិនគួរឱ្យជឿ សម្រាប់ការប្រកួតភាគច្រើនក្នុងរដូវកាលនេះ ហើយអាចទទួលបានលទ្ធផលដ៏សំខាន់ នៅពេលដែលពួកគេត្រូវការបំផុត ដូចជាអ្វីដែលពួកគេបានបង្ហាញកាលពីសប្តាហ៍ ពេលប៉ះជាមួយ Bournemouth។​ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលពួកគេបានបង្ហាញនៅក្នុងការប្រកួតនោះ និងក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍ជាមួយនិង Sporting គឺពួកគេក៏បានបណ្តោយឱ្យរបូតគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងងាយផងដែរ។ ការទស្សន៍ទាយការប្រកួតរវាង​ Fulham និង Arsenal របស់យើងគឺជ័យជម្នះសម្រាប់​ Arsenal​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង