ការប្រកួតចាញ់ ៧-០ នៅលើទឹកដី Anfield ហើយបន្ទាប់មកបានប្រកួតឈ្នះ Real Betis ដើម្បីឱ្យពួកគេមានឱកាសឡើងទៅវគ្គ៨ ក្រុមចុងក្រោយ នៅ Europa League។
ការប្រកួតចាញ់នោះ គឺជាការប្រកួតតែ១គត់ដែល United បានជួបក្នុងការប្រកួតលីគ និងការប្រកួតដណ្តើមពាន១៣ចុងក្រោយ។
United មិនស្គាល់ចាញ់សោះ២១ប្រកួតចុងក្រោយ ក្នុងការប្រកួតទាំងអស់ចាប់តាំងពីប្រកួតចាញ់ Real Sociedad កាលពីដើមខែកញ្ញា។ United ប្រកួតឈ្នះ១៩ប្រកួតចំណោម២១ប្រកួត ដោយ១៦ចុងក្រោយ ពួកគេបានស៊ុតបញ្ចូលទីគូប្រកួតយ៉ាងហោចណាស់ក៏២គ្រាប់ដែរ។
Southampton មិនទាន់មានលទ្ធផលប្រកួតស្មើក្រៅទឹកដីនៅឡើយទេ ក្នុងរដូវកាលនេះ។ ពួកគេប្រកួតឈ្នះ៤ប្រកួត ប៉ុន្តែក៏បានប្រកួតចាញ់ ៩ប្រកួតផងដែរ។ នោះជាចំនួនការប្រកួតចាញ់ក្រៅទឹកដីច្រើនជាងគេ នៅ Premier League ក្នុងរដូវកាលនេះ។
Southampton ចាប់ផ្តើមការប្រកួតនេះ ដោយឈរនៅបាតតារាង ហើយមាន៣ពិន្ទុ ពីតំបន់សុវត្ថិភាព។ ពួកគេទទួលបានជ័យជម្នះយ៉ាងសំខាន់ ក្នុងទឹកដីកាលពីសប្តាហ៍មុនលើ Leicester City និងបានយកឈ្នះលើ Chelsea កាលពីខែមុន។
ការទៅលេងក្នុងលីគនៅ Old Trafford ៣ប្រកួតចុងក្រោយបានឱ្យឃើញថាពួកគេរកបាន១ពិន្ទុ ប៉ុន្តែមួយប្រកួតទៀតពួកគេចាញ់ដោយលទ្ធផល ៩-០ ។
ការព្យាករណ៍ : ក្តីសង្ឃឹមរបស់ Manchester United ក្នុងការឈ្នះពាន Premier League មើលទៅហាក់ដូចជាត្រូវបញ្ចប់ទៅហើយ។ ពួកគេស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យនៅក្នុងទឹកដី ហើយអាចទទួលបានជ័យជម្នះលើក្រុម Southampton ដែលជាក្រុមកំពុងតែជួបបញ្ហា ដើម្បីព្យាបាលការចាញ់នៅ Anfield ។ ការទស្សន៍ទាយការប្រកួតរវាង Manchester United និង Southampton របស់យើងគឺជ័យជម្នះសម្រាប់ United ដោយនាំមុខទាំងតង់ទី១ និងតង់ទី២៕