ព្យាករណ៍គូ​ Bournemouth vs Liverpool ម៉ោង១៩:៣០ ថ្ងៃទី១១មីនា

Liverpool អាច​ឡើង​ទៅ​ឈរនៅលេខ​៤​នៅ Premier League ប្រសិនបើ​ប្រកួតឈ្នះ Bournemouth ចុង​សប្តាហ៍​នេះ។​ ពួកគេមាន៣ពិន្ទុតាមពីក្រោយក្រុមឈរលេខ៤​ Tottenham ដោយនៅមានការប្រកួត១ក្នុងដៃ។ 

Liverpool ចូល​មក​ក្នុង​ការ​ប្រកួត​នេះ​បន្ទាប់ពី​បានប្រកួតឈ្នះ Manchester United ដោយលទ្ធផល ៧-០ ក្នុង​ទឹកដី កាល​ពី​ថ្ងៃ​អាទិត្យ​មុន ដែលនោះមិនមែនជាការឈ្នះក្នុងទឹកដីដ៏ធំបំផុតរបស់ពួកគេក្នុងរដូវកាលនេះទេ ទោះបីជាយ៉ាងនេះក្តីពួកគេបានប្រកួតឈ្នះ Bournemouth ដោយលទ្ធផល​ ៩-០ ​កាលពីដើមរដូវកាល។

ទម្រង់លេងក្រៅទឹកដីបានបង្ហាញថា ពួកគេលេងឈ្នះតែ៣ប្រកួតក្រៅទឹកដីនៅរដូវកាលនេះ ប៉ុន្តែពួកគេរកបាន៤ពិន្ទុ ពីការប្រកួតចុងក្រោយរបស់ពួកគេនៅលើដំណើរការប្រកួត។

Bournemouth ជាថ្មីម្តងទៀតបានធ្វើការ​នាំ​មុខ​ដ៏​ល្អ​​កាល​ពី​ចុង​សប្តាហ៍​មុន។ គ្រាប់បាល់ចុងក្រោយរបស់ Arsenal បានធ្វើឱ្យពួកគេប្រកួតចាញ់ ៣-២ បន្ទាប់ពីធ្វេីការនាំមុខ ២-០​ មុន ។ នោះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ទៅ​បាត​តារាងនៅ Premier League ប៉ុន្តែ​ឃ្លាតពី​តំបន់សុវត្ថិភាពត្រឹមតែ​១​ពិន្ទុ​​។

ការប្រកួតលីគក្នុងទឹកដី៣ប្រកួត បានឱ្យឃើញពីជ័យជម្នះក្នុងរដូវកាលនេះ ដែលការប្រកួតចុងក្រោយនោះគឺជាមួយនិង​ Everton នៅចុងខែវិច្ឆិកា។ ការ​ប្រកួត​ក្នុង​លីគ​ក្នុង​ទឹកដី៤ប្រកួតចុង​ក្រោយ​នេះ ​គឺមាន​លទ្ធផល​ស្មើ​២ប្រកួត​ និង​ចាញ់​២ប្រកួត។

ការព្យាករណ៍​ :​ ការបញ្ចប់ដោយឈរនៅក្រុមកំពូលទាំងបួនហាក់ដូចជាមិនទំនងទាល់តែសោះសម្រាប់ Liverpool កាលពីប៉ុន្មានសប្តាហ៍មុន។ ទម្រង់​លេង​របស់​ពួក​គេមានភាពល្អ​ប្រសើរ​ឡើង​ហើយ​​ជ័យ​ជម្នះ​ក្នុងការប្រកួត​នេះ​នឹងធ្វេីឱ្យពួក​គេ​ឈរ​នៅ​លេខ​​៤ ប៉ុន្តែវាអាចមានពេលតែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ការទស្សន៍ទាយការប្រកួតរវាង​ Bournemouth​ និង Liverpool របស់យើងគឺជ័យជម្នះសម្រាប់ Liverpool ជាមួយនឹងគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង