ព្យាករណ៍គូ ​Crystal Palace vs Manchester City ម៉ោង០០:៣០ ថ្ងៃទី១១មីនា

Crystal Palace បាន​ជួប​ការ​លំបាកខ្លាំង​ក្នុង​រដូវ​កាល​នេះ ហើយ​វា​ហាក់​ដូចជា​មិន​ទំនង​សម្រាប់ពួក​គេ ​ក្នុងការទៅរក​ពិន្ទុ​ឱ្យស្មើ​​រដូវ​កាល​មុន​ដែលសរុបគឺ៤៨ពិន្ទុ។

Crystal Palace កំពុងតែស្ថិតក្នុងដំណើរការប្រកួតមិនដែលឈ្នះ១០ប្រកួតជាប់គ្នា នៅគ្រប់ការប្រកួតទាំងអស់ បន្ទាប់ពីការប្រកួតចាញ់ក្រៅទឹកដី ១-០ ប្រកួតទល់និង Aston Villa នៅក្នុងការប្រកួតចុងក្រោយ។

ទោះបីជាការឈ្នះពិតជាពិបាកសម្រាប់ពួកគេ ប៉ុន្តែ Crystal Palace យ៉ាងហោចណាស់អាចមានពិន្ទុខ្លះនៅលើតារាងក្នុងអំឡុងពេលដែលមិនបានប្រកួតឈ្នះនេះ​ ដោយពួកគេទទួលបានលទ្ធផលស្មើ៦ប្រកួតចំណោម៨ប្រកួតចុងក្រោយនៅ Premier League ។​ ការស្មើទាំងនោះរួមមានការប្រកួតជាមួយ Manchester United, Liverpool, Newcastle និង Brighton។

Manchester City ចូលមក​ក្នុង​ការ​ប្រកួត​នេះដោយឈ្នះ​៣ប្រកួត​ជាប់ៗគ្នា បន្ទាប់​ពី​ជ័យ​ជម្នះ​ក្នុង​ទឹកដីថ្មី​ៗនេះ​លើ​ Newcastle ដោយលទ្ធផល​ ២-០​ ។

ដែលបច្ចុប្បន្ននេះជាការប្រកួតទី៧នៅគ្រប់ការប្រកួតទាំងអស់ចាប់តាំងពី City ស្គាល់ការចាញ់លើកចុងក្រោយ ហើយពួកគេបានលេងឈ្នះ៤ប្រកួតចំណោម៥ចុងក្រោយនៅ​Premier League ដោយស៊ុតបញ្ចូលទីបាន១៣គ្រាប់។

City បានការប្រកួតឈ្នះក្រៅទឹកដី៧ប្រកួតចំណោម១៣ប្រកួតនៅ Premier League រដូវកាលនេះ បើប្រៀបធៀបទៅនឹងជ័យជម្នះ១១ប្រកួតចំណោម១៣ប្រកួតក្នុងទឹកដី។ 

ការព្យាករណ៍​ :​ Manchester City មានទម្រង់លេងខ្លាំងក្នុងការស៊ុតបញ្ចូលទីការប្រកួតក្រៅទឹកដីនាពេលថ្មីៗនេះ ដែលខុសគ្នាពីទម្រង់លេងក្រៅដីកាលពីដើមរដូវកាល។​ Crystal Palace ទទួលបានលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលពេលប្រកួតទល់ និងក្រុមកំពូលៗ សម្រាប់ការប្រកួតក្រៅទឹកដីថ្មីៗនេះ ប៉ុន្តែភាពខ្សោយរបស់ពួកគេ គឺការស្វែងរកជ័យជម្នះ។ ការទស្សន៍ទាយការប្រកួតរវាង​ Crystal Palace​និង​ Manchester City​ របស់យើងគឺនឹងមានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង