Arsenal និង Wolves នឹងប៉ះគ្នាជាលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍ក្នុងក្របខ័ណ្ឌ Premier League ដែលលើកនេះលេងនៅកីឡដ្ឋាន Emirates។ ការប្រកួតនេះត្រូវគេរំពឹងថានឹងក្លាយជាការប្រកួតយ៉ាងប្រកៀកប្រកិតនិងសំខាន់បំផុតក្នុងការប្រណាំងប្រជែងកៅអីអឺរ៉ុបរដូវកាលក្រោយ ដោយអ្នកឈ្នះក្នុងការប្រកួតនេះនឹងឈានទៅកាន់តំណែងលេខ៥។
Arsenal បានជ្រុះពិន្ទុតិចតួចណាស់ក្នុងរយៈពេលពីរខែចុងក្រោយនេះ ហើយជាលទ្ធផល សង្ឃឹមថានឹងជំរុញឱ្យពួកគេប្រឹងប្រែងយកកៅអីមួយក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីយុទ្ធនាការឆ្នាំ ២០១៦/១៧។
ប្រកួតចុងក្រោយបង្អស់ ពួកគេបានផ្តួលក្រុមក្នុងទីក្រុងឡុងដ៍ដូចគ្នា Brentford ដោយពិន្ទុ ២-១ ក្នុងទឹកដីខ្លួនឯង។ លទ្ធផលនេះគឺជាការកត់សម្គាល់នូវការឈ្នះ៣លើកជាប់គ្នាក្នុងការប្រកួតលីក៥លើកចុងក្រោយរបស់ពួកគេ។
ពួកគេស្មើ១ក្នុងការប្រកួតទាំងនោះ ហើយឥឡូវពួកគេកំពុងឈរនៅលេខរៀងទី៦ក្នុងលីក ដោយតាមពីក្រោយក្រុមលេខ៤ Manchester United ចំនួន៤ពិន្ទុ ដោយមាន៣ប្រកួតក្នុងដៃ។
អ្នកចាត់ការទូទៅ លោក ព្រូណូ ឡាក (Bruno Lage) បានធ្វើឱ្យ Wolves ក្លាយជាគូប្រជែងស័ក្តិសមមួយសម្រាប់កៅអី UEFA បន្ទាប់ពីឈរនៅចំណាត់ថ្នាក់ក្រោមពាក់កណ្តាលតារាងកាលពីរដូវកាលមុន។ ការប្រកួតរបស់ពួកគេពិតជាមានភាពអស្ចារ្យណាស់ជាពិសេសចាប់តាំងពីពាក់កណ្តាលខែធ្នូមក។
ការប្រកួតលីកថ្មីៗបំផុតរបស់ពួកគេគឺប៉ះក្រុម Leicester នៅផ្ទះខ្លួនឯង ដោយក្នុងនោះពួកគេដណ្តើមបានបីពិន្ទុតាមរយៈការទទួលជ័យជម្នះ ២-១ ។ នេះជាជ័យជម្នះលើកទី៤របស់ពួកគេក្នុងការប្រកួតលីកចំនួន៥លើកចុងក្រោយ។
ដោយរបូតត្រឹមតែ ៥ ពិន្ទុក្នុងការប្រកួតលីកចំនួន ៨ លើកចុងក្រោយរបស់ពួកគេ ឥឡូវនេះក្លិបចចកព្រៃកំពុងឈរនៅលេខ ៧ ក្នុងតារាងលីក ដោយតាមពីក្រោយ Arsenal ២ ពិន្ទុគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
ដោយហេតុថា Wolves មិនដែលចាញ់សោះនៅទឹកដី Arsenal នៅ ៤ ប្រកួតចុងក្រោយ និង ចំណង់ចង់បានកៅអីអឺរ៉ុបមានខ្ពស់ជាងពេលណាៗ យើងរំពឹង Wolves ឈ្នះលើកាំភ្លើងធំក្នុងលទ្ធផលព្យាករណ៍ ១-០៕