Manchester United ឈរនៅលេខ៣នៅ Premier League មិនដែលប្រកួតចាញ់១១ប្រកួតក្នុងលីគ និង Cup មុនពេលចាញ់នៅកីឡដ្ឋាន Anfield ។
ពួកគេបានប្រកួតឈ្នះ៤ប្រកួតជាប់ៗគ្នា ហើយស៊ុតបញ្ចូលទីយ៉ាងតិច២គ្រាប់ក្នុង១២ប្រកួតចុងក្រោយ។ ទម្រង់លេងក្នុងទឹកដីបានបង្ហាញថាពួកគេឈ្នះ១៨ប្រកួត និងស្មើ២ប្រកួតចាប់តាំងពីប្រកួតចាញ់ Real Sociedad ក្នុងវគ្គចែកពូល Europa League ។
United ទើបតែចាញ់ Sociedad ម្តងគត់នៅ Europa League តាំងពីឆ្នាំ២០១២។ ការប្រកួតក្នុងពូល Europa League ពីរប្រកួតផ្សេងទៀតរបស់ពួកគេគឺឈ្នះដោយគ្មានរបូតគ្រាប់បាល់។
Real Betis គឺជាក្លឹបទី៣របស់អេស្ប៉ាញដែល United ត្រូវជួបនៅ Europa League រដូវកាលនេះ។ មកទល់ពេលនេះ ពួកគេឈ្នះ២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត។
Betis បានប្រកួតឈ្នះក្នុងវគ្គចែកពូល Europa League ដោយបញ្ចប់ដោយមានពិន្ទុដាច់ពីក្រុម Roma ចំនួន៦ពិន្ទុ។ ពួកគេបានឈ្នះទាំង៣ប្រកួតក្រៅទឹកដីក្នុងពូល។
៤ប្រកួតចុងក្រោយ ពួកគេមិនស្គាល់ចាញ់សោះ ហើយឈ្នះ៣ប្រកួតចុងក្រោយ ដែលក្រុមទាំងនោះជាក្រុមនៅបាតតារាង La Liga។ ពួកគេរបូតគ្រាប់បាល់យ៉ាងហោចណាស់ក៏២គ្រាប់ ក្នុងការប្រកួត៤ចំណោម៦ប្រកួតចុងក្រោយ ដែលជាដំណឹងល្អសម្រាប់លើកទឹកចិត្ត United ។
ការព្យាករណ៍ : Manchester United មិនអាចបង្ហាញទម្រង់លេងដូចការប្រកួតថ្ងៃអាទិត្យនោះទេ។ ពួកគេមានទម្រង់លេងយ៉ាងល្អពីមុនមក ហើយឥឡូវត្រូវជួបគូប្រជែងអេស្ប៉ាញទី៣នៅ Europa League ក្នុងរដូវកាលនេះ។ Betis កំពុងប្រជែងគ្នាដើម្បីឡើងទៅប្រកួតក្របខណ្ឌ Champions League និងបានប្រកួតស្មើ Real Madrid ដោយគ្មានគ្រាប់បាល់កាលពីចុងសប្តាហ៍។ ការទស្សន៍ទាយការប្រកួតរវាង Manchester United និង Real Betis របស់យើងគឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕