ព្យាករណ៍គូ​ Sporting Lisbon vs Arsenal ម៉ោង០០:៤៥ ថ្ងៃទី១០មីនា

Arsenal មានទម្រង់លេងមិនសូវល្អកាលពីដើមឆ្នាំ​ ប៉ុន្តែចូលមកក្នុងការប្រកួតនេះ ដោយបានឈ្នះ៤ប្រកួតចុងក្រោយជាប់ៗគ្នា។​ ពួកគេបានស៊ុតបាល់បញ្ចូលទីសរុប១២គ្រាប់ នៅក្នុងការប្រកួតទាំងនោះ។ 

ទម្រង់លេងក្រៅទឹកដីបានបង្ហាញថា ក្រុមកាំភ្លើងធំប្រកួតឈ្នះ២ប្រកួតចុងក្រោយ នៅក្នុងទឹកដី Aston Villa និង Leicester City។ 

ការប្រកួតនៅអឺរ៉ុបរដូវកាលនេះ ពួកគេបានប្រកួតឈ្នះលើក្រុម FC Zurich និង Bodo/Glimt ប៉ុន្តែប្រកួតចាញ់ PSV។ ពួកគេប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៤ប្រកួតក្រៅទឹកដីនៅ Europa League ។

Sporting មិន​ស្គាល់​ចាញ់​សោះ​៥​ប្រកួត​​ចុង​ក្រោយ ​ចាប់​តាំង​ពី​ប្រកួតចាញ់ Porto។ ការ​ប្រកួត​លីគ៣ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ​គឺ​ឈ្នះ​ទាំង​អស់ ប៉ុន្តែ​គ្រប់ការប្រកួតទាំងនោះ ​គឺពួកគេត្រូវប៉ះ​ក្រុម​មួយ​នៅ​បាត​តារាង​ទាំង​៦។

ទម្រង់លេងក្នុងផ្ទះបានបង្ហាញថា Sporting ឈ្នះ១ប្រកួត ក្នុងចំណោម៤ប្រកួត ដែលលេងក្នុងក្របខណ្ឌ Champions Leage និង Europa League។

នោះគឺជាជ័យជម្នះលើ Tottenham ដោយលទ្ធផល​ ២-០ ជាមួយនឹងគ្រាប់បាល់ពីរគ្រា នៅចុងម៉ោង។ ពួកគេប្រកួតឈ្នះតែ១ប្រកួត ក្នុងចំណោម៣ប្រកួតចុងក្រោយប៉ុណ្ណោះ។

ការព្យាករណ៍​ :​ Arsenal មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ប្រកួតឈ្នះ Bournemouth។ នោះគឺជាជ័យជម្នះលើកទី៤ជាប់ៗគ្នា ហើយពួកគេស៊ុតបញ្ចូលទីបាន១២គ្រាប់ ក្នុងការប្រកួតទាំងនោះ។​ Sporting បានប្រកួតចាញ់២ប្រកួត ក្នុងទឹកដីនៅអឺរ៉ុបក្នុងរដូវកាលនេះ ហើយបានត្រឹមតែស្មើជាមួយ Midtjylland ក្នុងវគ្គ play-off ប៉ុណ្ណោះ។ ការទស្សន៍ទាយការប្រកួតរវាង​ Sporting និង Arsenal របស់យើងគឺជ័យជម្នះសម្រាប់ក្រុមកាំភ្លើងធំ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង