អ្នកចាត់ការទូទៅរបស់ក្លិប Real Betis លោក Manuel Pellegrini បានចេញមុខទទួលស្គាល់ថា លោកពិតជាសប្បាយរីករាយនៅពេលដែលឃើញ Manchester United ត្រូវបាន Liverpool លត់យ៉ាងអាម៉ាស់។
ក្រុមរបស់លោក Erik ten Hag និងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីស្វាគមន៍ Real Betis ក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League ប៉ុន្តែអតីតអ្នកចាត់ការរបស់ Man City បែរជាបោះពាក្យសម្តីមុនការប្រកួតយ៉ាងទំនង។
លោក Pellegrini បាននិយាយថា "ខ្ញុំបានមើលការប្រកួតមួយតង់ដំបូង ប៉ុន្តែខកខានគ្រាប់បាល់ទាំង6ចុងក្រោយ ដោយសារយើងមានការប្រកួតទល់និង Real Madrid។ សម្រាប់ជំនួបរវាងគូសត្រូវទាំងពីរ ហើយមានគ្រាប់បាល់ច្រើនបែបនេះ ច្បាស់ជាមិនស្រួលសម្រាប់ Man Utd នោះទេ ប៉ុន្តែខ្ញុំមិនបានខូចចិត្តអ្វីទេ ព្រោះខ្ញុំជាអ្នកគាំទ្ររបស់ Manchester City"៕