Xavi សារភាពថាថ្ងៃដ៏អាក្រក់បំផុតនៃជីវិតរបស់គាត់ បានមកដល់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ FC Barcelona ខណៈដែលអតីតខ្សែបម្រើរូបនេះបានបើកចំហរពីការតស៊ូក្នុងការគ្រប់គ្រង។
ទោះបីជាបានឈ្នះពានរង្វាន់ដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹក Barca កាលពីខែមករា ហើយក្រុមរបស់គាត់បច្ចុប្បន្នកំពុងឈរពីលើក្រុម Real Madrid ប្រាំបួនពិន្ទុនៅលីកកំពូល La Liga ប៉ុន្តែ Xavi បានបង្ហាញពីការលំបាកក្នុងការគ្រប់គ្រងក្លិបដែលមានឋានៈបែបនេះ ដោយទទួលស្គាល់ថា ពេលខ្លះការរិះគន់ជាប្រចាំ អាចជាការពិបាកទទួលយក។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានថា "ថ្ងៃដ៏អាក្រក់បំផុតមួយចំនួនក្នុងជីវិតរបស់ខ្ញុំបានកើតឡើងនៅពេលដែលខ្ញុំនៅជាគ្រូបង្វឹក Barca។ ខ្ញុំត្រូវមើលការប្រកួតឥតឈប់ឈរ។ ខ្ញុំមើលការប្រកួតរបស់យើង ៣ ឬ ៤ ដងដោយពេលខ្លះវាជាអ្វីដែលខ្ញុំចូលចិត្ត។ ដូចដែល Pep ធ្លាប់បាននិយាយ ការធ្វើជាគ្រូបង្វឹករបស់ Barca អ្នកត្រូវមើលតាមដាន ២០០រឿង"៕