ព្យាករណ៍គូ ​Benfica vs Club Brugge ម៉ោង៣ថ្ងៃទី៨មីនា

Benfica កំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អនៅរដូវកាលនេះ ខណៈដែលពួកគេសម្លឹងលើការដឹកនាំក្នុងស្រុកស្របជាមួយនឹងការប្រកួតដ៏ល្អ នៅក្របខ័ណ្ឌ Champions League ។

គន្លឹះនៃភាពជោគជ័យរបស់ក្រុមម្ចាស់ផ្ទះ គឺជាទម្រង់លេងក្នុងទឹកដីរបស់ពួកគេ ដែលពួកគេបានប្រកួតឈ្នះ១១ប្រកួត ក្នុងចំណោមការប្រកួតលីគ១២ប្រកួត ខណៈដែលស្មើមាន១ប្រកួត។

នៅក្នុងវគ្គចែកពូល Champions League ក្រុម Benfica បានឈរនៅកំពូលតារាងក្នុងពូល H ជាមួយនឹងការឈ្នះ៤ប្រកួត ស្មើ២ប្រកួត និងមិនមានចាញ់ឡើយ។

Club Brugge ចូល​ក្នុង​ការ​ប្រកួត​នេះ​ជាមួយនឹងដំណើរការប្រកួត​ដ៏​តានតឹង ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​ឆ្លើយ​តប​បន្ទាប់ពីប្រកួតចាញ់ KV Oostende​ ​ដោយលទ្ធផល ៣-០ នៅ​ក្រៅ​ទឹកដី​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​។

Brugge ត្រូវ​បាន Benfica យកឈ្នះក្នុង​ការ​ប្រកួត​ជើង​ទី​មួយ​ ដោយ​ក្លឹបព័រទុយហ្គាល់​​បាន​បង្កើត​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទីជា​ច្រើន​សរុប៦លេីក​ តែ​សម្រាប់​ក្លឹប​បែលហ្សិកមានឱកាសតែ១លើកគត់។

ការព្យាករណ៍​ :​ Benfica​ មានភាពខុសគ្នានៃគ្រាប់បាល់ច្រើនជាង៤០គ្រាប់​ នៅពេលលេងនៅក្នុងទឹកដីរបស់ពួកគេ នៅទូទាំងការប្រកួតទាំងអស់ ខណៈដែល Club Brugge ពិតជាមានបញ្ហាខ្លាំងសម្រាប់ភាពស៊ីសង្វាក់គ្នានៅក្រៅទឹកដី ដោយឈ្នះតែ៥ប្រកួត ក្នុងចំណោម១២ប្រកួតក្រៅទឹកដី។​ Benfica មានប្រៀបជាង ដោយសារលេងការប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងទឹកដី ដូច្នេះពួកគេគួរតែសម្រាកបានគ្រប់គ្រាន់ និងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតនេះ។
ការទស្សន៍ទាយការប្រកួតរវាង​ Benfica ទល់នឹង Club Brugge របស់យើងគឺ Benfica នឹងនាំមុខទាំងតង់ទី១ និងពេលបញ្ចប់ការប្រកួត៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង