Chelsea ត្រូវឈ្នះការប្រកួតនេះ ដោយយ៉ាងហោចណាស់ក៏រកឱ្យបានគ្រាប់បាល់២គ្រាប់ ដើម្បីធានាការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ក្រុមតោខៀវជួបការលំបាកក្នុងរដូវកាលនេះ ជាមួយនឹងការស្វែងរកគ្រាប់បាល់។ នេះធ្វើឱ្យការប្រកួតជាមួយនិង Dortmund កាន់តែពិបាក ដោយក្រុមមកពីអាល្លឺម៉ង់ ជាក្រុមដែលមានខ្សែការពារដ៏ល្អបំផុតទីបីនៅ Bundesliga ។
Chelsea ក៏មានបញ្ហាការប្រកួតក្នុងទឹកដី ហើយមិនបានឈ្នះការប្រកួតផ្លាស់ប្តូរទឹកដីនៅកីឡដ្ឋាន Stamford Bridge តាំងពីខែតុលាមុនមក។ នៅឆ្នាំនេះ ពួកគេបានស៊ុតបាល់បញ្ចូលទីគូប្រកួត បានត្រឹមតែ២គ្រាប់ ក្នុងទឹកដី៥ប្រកួតហើយមិនមានរបូតគ្រាប់បាល់តែ ១ប្រកួតប៉ុណ្ណោះ។
ខណៈពេលដែល Chelsea កំពុងជួបបញ្ហាដើម្បីសង្គ្រោះរដូវកាលរបស់ពួកគេ Borussia Dortmund កំពុងហោះហើរយ៉ាងខ្ពស់ ហើយកំពុងតែធ្វើការប្រជែងយកពានរង្វាន់៣។
Dortmund ឈានមកដល់ការប្រកួតនេះជាមួយនឹងការឈ្នះ១០ប្រកួតជាប់ៗគ្នា និងបានយកឈ្នះក្រុមម្ចាស់ជើងឯក RB Leipzig ២-១ កាលពីប្រកួតចុងក្រោយ។
ពួកគេបានស៊ុតបញ្ចូលទី២៥គ្រាប់នៅក្នុងការប្រកួតឈ្នះជាប់ៗគ្នានេះ ហើយគួរតែរកគ្រាប់បាល់បន្ថែមទៀតនៅថ្ងៃអង្គារ។
ការព្យាករណ៍ : ថ្វីដ្បិតតែបានចូលមកក្នុងការប្រកួតនេះក្នុងទម្រង់លេងមិនសូវល្អក៏ដោយ Chelsea ធ្វើបានយ៉ាងល្អជាមួយនឹងក្រុមមកពីអាល្លឺម៉ង់ក្នុងពេលកន្លងមក ហើយអាចនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងការប្រកួតនេះ។ Dortmund ស្ថិតក្នុងទម្រង់ដ៏អស្ចារ្យ ហើយពួកគេដឹងថាលទ្ធផលស្មើ គឺគ្រប់គ្រាន់ដើម្បីបន្តឡើងទៅជុំបន្ទាប់។ យើងព្យាករណ៍ថារវាង Chelsea និង Borussia Dortmund នឹងបញ្ចប់ដោយលទ្ធផលស្មើគ្នា៕