ខ្សែបម្រើរបស់ Real Madrid កីឡាករ Toni Kroos បានចេញមុខនិយាយការពិតពីឯកសណ្ឋានក្នុងដីសម្រាប់រដូវកាល 2022-2023 ថាដូចលាមក ហើយអាវប៉ូឡូមិនមែនជាឯកសណ្ឋានបាល់ទាត់ទេ។
អាវក្នុងដីរបស់ Real ឆ្នាំនេះធ្វើឡើងជាពិសេសសម្រាប់គម្រប់ខួប១២០ឆ្នាំនៃការកកើតរបស់ក្លិប ដោយមានមកជាមួយក.អាវ ដែលមានឡេវអាចកិបបាន។
ថ្វីត្បិតតែអាវម៉ូតនេះទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ តែ Kroos បែរជាចេញមុខរិះគន់ថា “អាវរដូវកាលនេះមាន កអាវ។ និយាយត្រង់ អាវប៉ូឡូមិនមែនជាឯកសណ្ឋានបាល់ទាត់ទេ វាមិនបានផ្តល់ផាសុកភាពអ្វីដល់កីឡាករនោះទេ”៕