ព្យាករណ៍ Napoli vs Barcelona នៅរាត្រីនេះ

Napoli និង Barcelona បាន​ប្រកួត​គ្នា​ជើង​ទីមួយ​នៅ​កីឡដ្ឋាន Camp Nou កាលពី​សប្តាហ៍​មុន​។ ក្រុម​ម្ចាស់ផ្ទះ Barcelona បាន​ត្រឹម​ស្មើ ១-១ ខណៈ​ពួកគេ​មិន​អាច​ប្រែ​ឱកាស​ក្លាយជា​គ្រាប់​បាល់ បើទោះបីជា​គ្រប់គ្រង​ការប្រកួត​ភាគច្រើន​ក៏ដោយ​។​

​ប្រកាស​នេះ​បានធ្វើឱ្យ​ការប្រកួត​ជើង​ទី​២ នៅ​កីឡដ្ឋាន Stadio Diego Armando Maradona ក្នុង​ទីក្រុង​នេ​ផល បើក​ចំហ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

Napoli ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​ក្នុង​ក្រប​ខណ្ឌ Serie A ចាប់តាំងពី​ចូលឆ្នាំថ្មី ខណៈ​ពួកគេ​មិនទាន់​រង​បរាជ័យ​នៅឡើយ​ទេ​។ ក្លិប​កំពុងស្ថិត​នៅ​ចំ​កណ្តាល​ការ​ប្រណាំងប្រជែង​ពាន​រវាង​ក្រុម​ខ្លាំង​ទាំង​បី​នៅ​អ៊ីតាលី​។​

​ខណៈ​កំពុង​សរសេរ​នេះ ក្លិប Napoli មាន​៣​ពិន្ទុ​តាម​ពីក្រោយ​លេខ​១ AC Milan ដោយមាន​១​ប្រកួត​ក្នុង​ដៃ​។​

Barcelona កំពុង​ចាប់ផ្តើម​លេង​ល្អ​ក្នុង​លី​ក​កំពូ​លអេ​ស្ប៉ាញ ខណៈ​ដែល​ក្លិប​មិន​ទាន់​ស្គាល់​ចាញ់​នៅ La Liga ទេ​ក្នុង​ការប្រកួត ៩ លើកចុងក្រោយ​។​

​បច្ចុប្បន្ន​ពួកគេ​កាន់កាប់​ចំណាត់ថ្នាក់​ទី ៤ ក្នុង​តារាង​លី​ក ហើយ​មាន ៤ ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​៣ Real Betis ដោយមាន​១​ប្រកួត​ក្នុង​ដៃ​។​

Napoli និង Barcelona ធ្លាប់​ជួប​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្នុង CL រដូវ​កាល ២០១៩/២០ ដោយ Barcelona ឈ្នះ​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៤-២​។​

​ត្បិត Napoli កំពុង​មាន​ទម្រង់​លេង​ល្អ​ក៏ពិតមែន ប៉ុន្តែ​ពួកគេ​មិន​ដែល​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង EL ទេ​គិត​ចាប់តាំងពី​ឆ្នាំ ១៩៨៩​។

​ដោយហេតុ​ថា Barcelona កំពុង​លេង​ល្អ​ដូច​ផ្កា និង ជា​ក្រុម​កម្រ​ធ្លាក់​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ យើង​រំពឹង​ពួកគេ​ឈ្នះ​ការប្រកួត​នេះ​ក្នុង​លទ្ធផល​ព្យាករណ៍ ៣-១​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង