យោងទៅតាមការចុះផ្សាយមួយ បានលើកឡើងយ៉ាងច្បាស់ៗថា កីឡាករ Mason Greenwood នឹងមិនលេងឲ្យអង់គ្លេសទៀតទេ ប្រសិនបើលោក Gareth Southgate នៅតែទទួលបន្ទុកជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ។
របាយការណ៍នេះបានអះអាងថា Greenwood ដែលនៅតែត្រូវបានព្យួរឈ្មោះខណៈពេលដែល United ធ្វើការស៊ើបអង្កេតផ្ទៃក្នុងបន្ទាប់ពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ប្រឆាំងនឹងគាត់ត្រូវបានទម្លាក់ មិនបានបោះបង់ចោលការលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ហើយពីមុនបានបដិសេធការផ្លាស់ប្តូរសញ្ជាតិដើម្បីទៅលេងឲ្យ Jamaica។
យ៉ាងណាក៏ដោយ លោក Southgate មិនត្រឹមតែមើលលើស្ថានភាពនៃទម្រង់លេងរបស់កីឡាករនោះឡើយ ដោយលោកក៏បានគិតអំពីការចុះសម្រុងរបស់កីឡាករផងដែរ ជាហេតុធ្វើឲ្យ Greenwood ពិបាកនឹងចុះសម្រុងជាមួយមិត្តរួមក្រុមដទៃទៀត៕